Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ៖ វិធាន ៣កុំ ៣ការពារ ត្រូវតែបន្តអនុវត្តគ្រប់ពេល ខណៈមេរោគប្រភេទថ្មី B.1.617 មកដល់កម្ពុជាហើយនោះ

បានផុស

នៅ

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងនូវការជំរុញដល់ប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំភ្លេចឲ្យសោះវិធាន៣កុំ​ ៣ការពារ​ត្រូវតែបន្តអនុវត្តគ្រប់ពេល​ខណៈមេរោគប្រភេទថ្មី B.1.617 មកដល់កម្ពុជាហើយនោះនាពរលថ្មីៗកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះនាថ្ងៃម្សិលមិញនៅមណ្ឌលចត្តាឡីស័ក សំរោងទង ខេត្តកំពង់ស្ពឺ ពេលដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង បាននាំយកអំណោយជាម៉ាស់ចំនួន១មុឺនម៉ាស និងទឹកអាល់កុលចំនួន១០ កាន ស្មេីនឹង ៣០០លីត្រ ជូនដល់រដ្ឋបាលខេត្ត កំពង់ស្ពឺដែលមានលោក វៃ សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ ចូលរួម ដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីក្រោមឱវាទមួយចំនួន ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធបានថ្លែងថា អំណោយទាំងអស់នេះ គឺដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស វិធានការ “០៣កុំ ៣ ការពារ “ របស់ប្រមុខរាជរដ្ឋាភិបាល ខណៈពេលជំងឺរាតត្បាតដ៍កាចសាហាវនេះ កំពុងតែឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង២០០នាក់ និងឆ្លងជាង៣មុឺននាក់ទៅហើយនោះ។

នាឪកាសនោះដែរលោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវជំនួយដ៏មានសារ:សំខាន់នេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ដ៍កាចសាហាវនេះ ។ ដោយឡែក លោក នួន សុភ័ន ប្រធាន មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត កំពង់ស្ពឺ នាឱកាស នោះ ក៏បានឧបត្ថម្ភនូវម៉ាសចំនួន ៥ពាន់ ម៉ាស់ ដល់ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដេីម្បី បន្តចែកជូនដល់តំបន់គោលដៅមួយចំនួនទៀត តាមតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ប្រតិភូអម​ដំណេីរក៏បានអញ្ជេីញចុះពិនិត្យការតបណ្តាញទឹកស្អាត សម្រាប់ការប្រេីប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក សំរោងទង ផងដែរ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម