Connect with us

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ និង​ដងផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ខេមរភូមិន្ទ រង​ការ​ជន់​លិច ខណៈ​ភ្លៀង​បន្ត​ធ្លា​ក់ឥត​ឈរ

បានផុស

នៅ

​ដងផ្លូវ​ធ្វើដំណើរ​ទៅមក និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​រង​ការ​ជន់​លិច ដោយសារភ្លៀង​ធ្លាក់​ច្រើន​ចាប់ពី​យប់មិញ​រហូត​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១០ ខែមិថុនា នេះ​។​

ដំណក់ទឹកភ្លៀង​បន្ត​ធ្លាក់​ឥតឈប់ឈរ​ពី​តិច​ទៅ​ច្រើនជាង​២​ថ្ងៃ​មកនេះ ជាក់ស្តែង​គេ​សង្កេតឃើញ​មាន​លំនៅដ្ឋាន​ពលរដ្ឋ និង​ផ្លូវ​ធ្វើដំណើរ​មួយចំនួន​បាន​ជន់​លិច​បង្ក​ការលំបាក​ដល់​ការរស់នៅ និង​ធ្វើ​ចរាចរណ៍​ ធ្វើ​ការងារ​ប្រកប​អាជីវកម្ម​។ ចំណែកឯ​ប្រជា​នេសាទ​ក៏បាន​ចត​ក្បែរ​ច្រាំង​ពុំ​ហ៊ាន​ចេញ​ទូក​ទៅ​សមុទ្រ​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែមិថុនា នេះ​ថា រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ម៉ោង​ជាប់​គ្នា គឺផ្ទះ​របស់គាត់​នឹងត្រូវ​លិច​ហើយ ដោយសារតែ​ប្រព័ន្ធ​មួយចំនួន​តាម​មុខផ្ទះ​ពលរដ្ឋ​មាន​ទំហំ​តូច​ ដែល​មិន​អាចឱ្យ​ទឹកបាន​ហូរ​បាន​លឿន​ទេ​។

ពលរដ្ឋ​បន្តថា បញ្ហា​មួយ​នេះក៏​បណ្តាលមកពី​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​ផងដែរ ទើប​ធ្វើ​ឲ្យសំរាម​ហូរ​បាំង​មាត់​ប្រឡាយ​ លូ ដូច្នេះ​ពួកគាត់​សំណូមពរ​ដល់​ពលរដ្ឋ​ដ៏​ទៃ​ចូលរួម​រៀបចំ​ទុកដាក់​សំរាម​ឲ្យត្រឹម​ត្រូវ មាន​សណ្តាប់ធ្នាប់ រីឯ​អាជ្ញាធរគួរ​ពិនិត្យ​ជួសជុល​ស្តារ​ប្រព័ន្ធ​លូ​ទឹកស្អុយ​ឡើងវិញ​។​

ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២១​ថ្មីៗ​នេះ បាន​ជូនដំណឹង​ពី​ការ​ប្រែប្រួល​ថា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែមិថុនា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប​។ ហើយ​ចាប់ពី​ថ្ងៃទី​១៣​ដល់​១៥​ខែមិថុនា ដដែល នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ជ្រលង​នៃ​កូន​ព្យុះ​ឈ្មោះ កូ​ហ្គូ​ម៉ា លើក​ទី​៤ TS KOGUAM 2104​។​

គ្រោះធម្មជាតិ​នេះ បង្ក​ឱ្យ​កើតមាន​ជា​ភ្លៀង ខ្យល់ក​ន្ក្រា​ក់ ផ្គរ​រន្ទះ និង​មាន​ទឹករលក​ខ្ពស់ៗ​តាម​តំបន់​ឆ្នេរសមុទ្រ និង​តំបន់​ជួរ​ភ្នំ​ដងរែក ព្រមទាំង​ខ្ពង់​ឥសាន​។​

បញ្ហាទឹកភ្លៀក្នុងខេមរភូមិន្ទ ត្រូវបាន​លោក ឈឹម ចិន អភិបាលរងក្រុង​ខេមរភូមិន្ទ ឱ្យដឹងថា មុន​រដូវវស្សា​ចូលមក​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជីក​ស្តារ​ប្រព័ន្ធ​ប្រឡាយ​លូ​រំដោះ​ទឹកស្អុយ​ស្ទើរ​គ្រប់​គោលដៅ​រួចរាល់​ហើយ​។ ការដែល​មានទឹក​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ​មួយចំនួន​យ៉ាង​ដូច្នេះ ព្រោះតែ​ទំហំ​បរិមាណ​ទឹកភ្លៀង​ច្រើន​លើសលុប​ពេក​បង្ក​ទឹក​ហូរ​ចូល​ប្រព័ន្ធ​លូ​មិនទាន់​។​

​លោក​អភិបាលរងក្រុង​ខេមរភូមិន្ទ ទទួលស្គាល់​ដែរ​ថា ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​ទីក្រុង​ទំហំ​តូច​ពុំ​អាច​ដោះស្រាយ​ចរន្តទឹក​ហូរ​បាន​លឿន​នោះទេ ករណី​បើ​ភ្លៀង​រាំង​បាន​៣​ម៉ោង គឺ​ជំនន់​ទឹកភ្លៀង​នេះ​នឹង​ស្រក​អស់​វិញ​ហើយ​។ លោក​ក៏​ណែនាំ​ដល់​មេភូមិ​ចៅសង្កាត់ តាមដាន​ពិនិត្យ​ទីតាំង​ដែល​ជន់​លិច ឬ​មាន​សំរាម​បាំង​មុខទឹក ត្រូវ​កាយ​ស្តារ​ជាបន្ទាន់​៕

​អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម