ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញសួរសុខទុក្ខសមាជិកកិត្តិយសដែលមានជំងឺត្បៀតសសៃឈាមអាក់ទែបេះដូង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនក្នុងនាមជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញ សួរសុខទុក្ខ លោកស្រីហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ចាម ដោយសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
នៅក្នុងដំណាក់កាលដែលជំងឺកូវីដ១៩បាននឹងកំពុងឆ្លងរីករាលដាលនៅលើពិភពលោក ក៏ដូចជាកម្ពុជាផងដែរនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់សមាគមន៍នារីខេត្ត ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរដល់នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រួងសុខាភិបាល ជាពិសេស វិធានការណ៍ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលរាជរដ្ឋាភិបាលក្នុងការលុបបំបាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំយកអំណោយមកប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមមាន ៖ ម៉ាស់ ៧.៥០០ម៉ាស់ ជែល ១៤៤ដប និងថវិកា ៣លានរៀលផងដែរ ៕
អត្ថបទ ៖ វិមាន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


