ប្រើល្បិច​ហៅ​ក្មេងស្រី៤នាក់​​មក​លេង​ផ្ទះ ទិញ​ទូរសព្ទ​ឲ្យ​ម្នាក់​មួយ​គ្រឿង ដើម្បីបំរើតណ្ហា​ ត្រូវ​សមត្ថកិច្ច​​​បញ្ជូន​ទៅ​តុលាការ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រើល្បិច​ហៅ​ក្មេងស្រី៤នាក់​​មក​លេង​ផ្ទះ ទិញ​ទូរសព្ទ​ឲ្យ​ម្នាក់​មួយ​គ្រឿង ដើម្បីបំរើតណ្ហា​ ត្រូវ​សមត្ថកិច្ច​​​បញ្ជូន​ទៅ​តុលាការ

បានផុស

នៅ

សៀមរាប៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនជាតិបែលហ្សិចម្នាក់ ដោយតុលាការខេត្តសៀមរាបបញ្ជាឲ្យឃុំខ្លួនក្រោមការចោទប្រកាន់ពី​បទ​ទិញ​ពេស្យាចារ​​កុមារីចំនួន៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានប្រាប់អ្នកកាសែតឲ្យដឹងនៅថ្ងៃទី១៤ខែមិថុនានេះថា កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២១ ម្តាយក្មេងរងគ្រោះ៣នាក់ បានមកដាក់ពាក្យបណ្តឹង លើជនបរទេសម្នាក់មិនស្គាល់​ឈ្មោះ និងសញ្ជាតិ តែក្មេងៗស្គាល់មុខច្បាស់ហើយហៅថា ( teacher)។

ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានសម្ភាសន៍ក្មេងស្រីរងគ្រោះ៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ទី១, ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ ឆ្នាំ ២, ឈ្មោះ រ. ឡ.ភេទ ស្រី អាយុ ១២ឆ្នាំ ៣, ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ ៤, ឈ្មោះ រ. ល. ភេទស្រី អាយុ ១០ ឆ្នាំ។

តាមការបំភ្លឺរបស់ជនរងគ្រោះទាំង៤នាក់ បានឲ្យដឹងថា  ជនបរទេសនោះ បានហៅពួកខ្លួនទៅផ្ទះ​ក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបានទិញទូរស័ព្ទម៉ាក OPPO ឲ្យម្នាក់១គ្រឿង។ បន្ទាប់មកជននេះបានឲ្យប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ ដុល្លារ និងបាន​ធ្វើ​ការ​បំពារបំពាន​ផ្លូវ​ភេទជាច្រើនលើក ក្នុងពេល​ហៅ​ទៅជួបម្តងៗ។

សមត្ថកិច្ចបន្ថែមថា ក្រោយពីការសម្ភាសន៍ រួចលោកបានរាយការណ៍ទៅព្រះរាជអាជ្ញាសុំដីកា បើកការស៊ើបអង្គេត​បឋម​។ លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ លោកបានកោះហៅជនបរទេស​នោះមកសាកសួរ។

ជនសង្ស័យឈ្មោះ Xavier Vincent G ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994​ បាន​ឆ្លើយពិត​ជា​បាន​ស្គាល់ក្មេងរងគ្រោះទាំង ៤នាក់នោះពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទឲ្យ និងឲ្​លុយ​ក្មេងៗនោះចាយ ធ្លាប់ទិញនំចំណីឲ្យនិងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែន ប៉ុន្តែមិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ។

ក្រោយពីសាកសួរ ពិនិត្យចម្លើយ ស៊ីសង្វាក់គ្នា ពេលវេលាកន្លែងកើតហេតុ និងការផ្តល់លុយកាក់ សម្ភារ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិទ្ធ បញ្ជាឲ្យឃុំខ្លួនចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងបាន​បញ្ជូនទៅពន្ធនាគារខេត្តសៀមរាប នារសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៣ នាទី មុន

អ្នកវិភាគ ៖ វត្តមានសម្តេច ហ៊ុន សែន អញ្ជើញទៅទទួលផ្ទាល់វ៉ាក់សាំងជំនួយជប៉ុន បង្ហាញពីកាយវិការ ការទូតដ៏ឈ្លាសវៃ និងទន់ភ្លន់

ព័ត៌មានជាតិ២០ នាទី មុន

ជំនួយ​វ៉ាក់សាំង Johnson & Johnson ​របស់អាមេរិកជាង ១ លានដូស​​នឹងមកដល់កម្ពុជាឆាប់ៗ

ព័ត៌មានខ្លីៗ២៥ នាទី មុន

ឥណ្ឌូណេស៊ី កំពុងក្លាយជាកន្លែងបង្កាត់ពូជវីរុសបំប្លែងខ្លួនថ្មីៗ ហើយកាន់តែគ្រោះថ្នាក់ជាងវីរុស Delta

ព័ត៌មានជាតិ២៧ នាទី មុន

ភរិយាបញ្ជាក់ថា​ លោក អេ ភូថង ជិត​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​ ក្រោយ​ព្យាបាល​ជាង​១០​ថ្ងៃ

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ មេគង្គ-ឡាន ឆាង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services