ផ្លូវល្បឿនលឿន​​ភ្នំពេញ-ព្រះសីហនុ សង់​របង​បិទ​ជិត​ មិនភ័យ​យានជំនិះ​ឆ្លងកាត់​រំខាន អាច​រត់ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន​​ភ្នំពេញ-ព្រះសីហនុ សង់​របង​បិទ​ជិត​ មិនភ័យ​យានជំនិះ​ឆ្លងកាត់​រំខាន អាច​រត់ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

បានផុស

នៅ

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ សម្រេចបាន ៥៥% គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ផ្លូវនេះមានសង់​របងបិទជិតសងខាងផ្លូវ ដែល​មិន​អាច​ឲ្យ​យានជំនិះ​ ឬ​សត្វគោក្របីឆ្លងកាត់បាន ហើយអាច​បើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណពីរម៉ោងទៅដល់ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ​នៅ​ព្រឹក​មិញ​នេះ​ថា គម្រោងផ្លូវល្បឿនលឿនទី១​នេះ​ជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រ​សំខាន់បំផុ​ត​របស់​កម្ពុជា ដែល​ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកនៅ​ត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាម​រយៈការ​បន្ថយតម្លៃ​ដឹកជញ្ជូន។

ឯកឧត្តម​បាន​ជំរុញពន្លឿនការ​សាងសង់​បញ្ចប់ត្រឹមខែកញ្ញា ឆ្នាំ២០២២ ខណៈតាម​​កិច្ចព្រមព្រៀង គម្រោងសាងសង់ផ្លូវល្បឿនលឿននេះនឹងប្រើប្រាស់រយៈពេល៤៨ខែ ដូច្នេះត្រូវចប់ក្នុងខែមីនា ឆ្នាំ២០២៣។

គួរ​បញ្ជាក់​ថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ គ្រោងបញ្ចប់​ឆ្នាំ២០២៣។

គម្រោង​ផ្លូវ​នេះ​ប្រើប្រាស់​កម្លាំង​ពលរដ្ឋកម្ពុជាចំនួន ៣ ២៣៩នាក់ ស្មើនឹង៧៨% នៃកម្លាំងពលកម្មសរុប៤ ១៥៣នាក់ (ចិន៩១៤នាក់) ដែល​គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក។ នៅលើ​កំណាត់​ផ្លូវ​នេះ​ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services