ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនតារា អេដវីន ទៅតុលាការ ក្រោយប្រើហិង្សាលើប្រពន្ធរបួសសុសសាច់
សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ បានចាប់ខ្លួនតារា ឈ្មោះ អេដវីន បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងអំពើហិង្សាក្នុងគ្រួសារ។
ការចាប់ខ្លួន កើតមានឡើងបន្ទាប់ពីអាខោនហ្វេសប៊ុក របស់នារីម្នាក់ ឈ្មោះ សុទ្ធ កញ្ចកា ដែលគេស្គាល់ថា ជាប្រពន្ធរបស់ អេដវីន បានបង្ហោះរូបភាពរបួសស្នាមសុសសាច់ និងខ្លឹមសារឈឺចាប់លាយឡំដោយទឹកភ្នែករាប់តំណក់។

នាងរៀបរាប់នៅលើហ្វេសប៊ុកនៅថ្ងៃទី ១៧ ខែមិថុនាថា “ឈឺ អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុតគឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នាបែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ”។
នាង សុទ្ធ កញ្ចកា បានប្រាប់ថា ប៉ុន្មានថ្ងៃកើតហេតុភ្លាម នាងមិនចង់យករូបបែបនេះយកមកបង្ហោះទេ ព្រោះតែបេះដូងនាងនៅឈឺខ្លាំងទឹកភ្នែកហូរទប់មិនជាប់។

នាង សុទ្ធ កញ្ចកាបន្តថា “សាកបិទភ្នែកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឱ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវ៉ាត់ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ។ ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរង ហើយគេមិនឈប់ ទេគេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ «បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន» តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំខ្ទប់លើកឥដ្ឋហើយខ្ញុំនៅតែយំសំពះអង្វរគាត់ «បងអើយឈប់ទៅអូនឈឺណាស់តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំឡើងម៉ូតូទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ”។

យ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុដែលឈានដល់ការប្រើហិង្សានេះ នៅឡើយទេ ខណៈនាងប្រាប់ថា ចាំរម្មណ៍ខ្លួនស្ងប់នាងនិងពន្យល់សាច់រឿងលម្អិត គ្រាដែលពេលនេះនាងកំពុងរងរបួស គ្រាំគ្រាក្នុងក្បាល ហើយពេលនេះតុលាការកំពុងធ្វើការសាកសួរបុរសជាប្ដីដែលប្រើហិង្សាសដាក់ប្រពន្ធ៕ អត្ថបទ៖ មករា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


