Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោង​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​ត្រីមាស​ទី ៤ ឆ្នាំ​នេះ

បានផុស

នៅ

ភ្នំពេញ៖ កម្ពុជា​មានគម្រោងនឹងបើកទទួលភ្ញៀវទេសចរ​ដែលបានចាក់វ៉ាក់សាំង​រួចនៅត្រីមាសទី ៤ ឆ្នាំ​ ២០២១ ​។​ នេះបើតាមការ​គូសបញ្ជាក់​របស់លោក ​ជុក ជំនោរ ​អ្នក នាំពាក្យក្រសួងទេសចរណ៍​ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយលោក ឈី ហុងអនុ រដ្ឋលេខាក្រសួងសុខាភិបាលបានជួបពិភាក្សាគ្នាបន្តអំពីការកែសម្រួលឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ នាដើមសប្តាហ៍នេះ ។ នេះជា​ លើកទី២ហើយដែលអ្នកជំនាញនៃក្រសួងទាំងពីរកែសម្រួលជាមួយគ្នាដើម្បីជំរុញឲ្យឯកសារនេះមានភាពល្អប្រសើរឡើង។

លោក ​ជុក ជំនោរ ​អ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងថា៖«​ចេញពីកិច្ចពិភាក្សារវាងក្រសួងទេសចរណ៍និងក្រសួងសុខាភិបាល ក្រុមការងារជំនាញ ក្រសួងទេសចរណ៍នឹងយកនូវអ្វីដែលជាវិធានការសុវត្តិភាពរបស់ក្រសួងសុខាភិបាលនិងធាតុចូលសំខាន់ៗ មករៀបចំជាជាឯកសារទស្សនទានដើម្បីដាក់ចូលទៅអន្តរ ក្រសួងប្រយុទ្ធប្រឈងកូវីដ១៩ ដើម្បីពិភាក្សានូវស្នើសុំសេចក្ដីសម្រេចទៅប្រមុខរាជរដ្ឋាភិបាលទៅតាមស្ថានភាពជាក់ស្ដែង» ។

លោក ​ជុក ជំនោរ បានបន្តថាជាមួយស្ថានភាពបច្ចុប្បន្ននេះមិនថាកម្ពុជាទេពិភពលោកទាំងមូលលំបាកនឹងនិយាយឲ្យចំថាតើត្រីមាសទី៤នៅពេលណា?ខែណា?។ប៉ុន្តែ បច្ចុប្បន្នយើងគួរគិតជាទស្សនទានទាំងអស់គ្នាថាយើងព្យាយាមទាំងអស់គ្នាក្នុងការរៀបចំឯកសារឲ្យគ្រប់ជ្រុងជ្រោយទាំងវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់ក្រសួងទេសចរណ៍ជាមួយនឹងការវិវត្តនៃជំងឺកូវីដ១៩​នេះ ។ ដូច្នេះក្នុងអំឡុងពេលត្រីមាសទីបួនអាចនិយាយបានថាវាចាប់ពីខែ១០ ខែ១១និង ខែ១២ដែលក្នុង អំឡុងនេះបើស្ថានភាពអំណោយផលហើយការគ្រប់គ្រងកូវីដ ១៩ ក្នុងពិភពលោកគ្រប់គ្រងបានកាន់តែល្អប្រសើរដំណើរការចាក់សាំងកាន់តែរលូនទៅមុខកម្ពុជាអាចបិទ បញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆាប់ដូច្នេះលទ្ធភាពបើកទទួលទេសចរណ៍នៅត្រីទីមាសទី ៤ អាចមានលទ្ធភាពច្រើន ។

លោក​ ជុក ជំនោរ បានបន្តថាទោះបីយ៉ាងណាក៏ដោយឯកសារទស្សនាទាននេះទាមទារការពិនិត្យនិងសម្រេចពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩មុន នឹងស្នើការអនុម័តចុងក្រោយពីប្រមុខរាជរដ្ឋាភិបាលលើឯកសារនេះ។លោកបានបន្តថាយើងមានសង្ឃឹមថានឹងទទួលភ្ញៀវទេសចរណ៍ដែលបានចាក់សាំងហើយពីបណ្ដា ទីផ្សារនិងបណ្ដាប្រទេសដែលមានហានិភ័យទាបដែលកិច្ចការទាំងអស់នេះក្រុមការងារជំនាញក្រសួងទេសចរណ៍ត្រូវធ្វើការពិភាក្សាជាមួយទីផ្សារទាំងអស់នោះដើម្បីវាយតម្លៃអំពីទីផ្សារទេសចរណ៍ណាដែលមានហានិភ័យទាប ឬ ប្រទេសដែលមានការឆ្លងកូវីដ១៩ កម្រិតទាប ។

ឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ជាឯកសារគោលដែលក្រសួងទេសចរណ៍កំពុងរៀបចំឡើងដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិដែ លបានចាក់វ៉ាក់សាំងហើយ ។ កិច្ចពិភាក្សារវាងក្រុមជំនាញនៃក្រសួងទេសចរណ៍និងក្រសួងសុខាភិបាលគឺដើម្បីប្រាកដថាឯកសារនេះមានភាពគ្រប់ជ្រុងជ្រោយក្នុងការធា នានូវសុវត្ថិភាពទេសចរនិងប្រជាពលរដ្ឋពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការបើកឲ្យមានទេសចរណ៍ឡើងវិញ។ការរៀបចំឯកសារបើកទេសចរណ៍វ៉ាក់សាំងនេះ គឺឆ្លើយតបទៅនឹងផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២០-២០២៥ដែលប្រមុខរាជរដ្ឋាភិបាលទើបតែអនុម័តនាពេលថ្មីៗកន្លងទៅ នេះ។

គួររម្លឹកជូនថាកាល២០២០កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណតែ ១,៣១ លាននាក់ប៉ុ​ណ្ណោះ​គឺបានថយចុះប្រមាណ៨០%បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនេះបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជាបាត់បង់ចំណូលជាង៣០០០លានដុល្លារ ៕

​ដោយ៖​ បាន វិបុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២៩ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤១ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៣ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម