ព័ត៌មានជាតិ
អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋទាំងព្រឹក នៅក្រុងបាត់ដំបង
លំនៅឋានមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ប៉ុន្តែមិនអាចរាលដាលទៅផ្ទះអ្នកដទៃបានឡើយ ដោយសារតែមានការទប់ស្កាត់បានទាន់ពេលវេលា ពីសំណាក់អង្គភាពជំនាញ ជាសំណាងល្អដែលអគ្គីភ័យនេះ មិនបានរាលទៅដល់ផ្ទះលក់ហ្គាស។

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៧និង០០នាទី គ្រោះអគ្គិភ័យមួយបានកើតឡើងក្នុងលំនៅឋានប្រជាពលរដ្ឋស្ថិត នៅក្រុមទី០១ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ភ្លាមៗនោះដែរ កម្លាំងការិយាល័យ បង្ការពន្លត់អគ្គិភ័យខេត្ត បានចេញប្រតិបត្តិការ ដោយមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសង្កែ និងរថយន្តរបស់ក្រុមហ៊ុនឯកជនផង ក្នុងការជួយអន្តរាគមន៍ រហូតមកដល់ម៉ោង៨និង៣០នាទីមុននេះ អគ្គិភ័យត្រូវបានរលត់ទាំងស្រុង។

ជុំវិញគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យរង គ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែលំនៅឋានទំហំបណ្តោយ១៥ម៉ែត្រនិងទទឹង០៨ម៉ែត្រ រួមទាំងទ្រព្យសម្បត្តិផង ត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង។ ជនរងគ្រោះដែលជាម្ចាស់លំនៅឋាន ឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ៦៧ឆ្នាំ បានសន្និដ្ឋាន ដោយខ្លួនឯងថា គ្រោះអគ្គិភ័យ ដែលកើតឡើង ក្នុងលំនៅឋានរបស់គាត់ គឺអាចបណ្តាលពីការឆ្លងចរន្តអគ្គិសនី។ មហាជននៅទីកន្លែងកើតហេតុលើកយោបល់ថា សំណាងហើយ បើគ្រោះអគ្គិភ័យនេះ មិនមានការជួយអន្តរាគមន៍បានទាន់ពេលវេលាពីសមត្ថកិច្ចជំនាញទេនោះ អគ្គិភ័យនឹងឆ្លងរៀលដាលបន្តទៅលំនៅឋានក្បែរនោះ ហើយទីនោះជាទីកន្លែង ដែលពលរដ្ឋលោកប្រកបអាជីវកម្មលក់ហ្គាស និងស្តុកនៅក្បែរគ្នា៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ខឹងស្ដីឲ្យ ឪពុកមា អារក ក្មួយបង្កើតអាយុ១១ខែស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


