ព័ត៌មានជាតិ
អង្គការAHFអំពាវនាវដល់មេដឹកនាំពិភពលោកជួយបង្កើនការផលិតវ៉ាក់សាំងកូវីដ១៩ជួយដល់ប្រទេសក្រីក្រ
លោកស្រីវេជ្ជ ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ប្រចាំប្រទេសកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសធំៗដែលអាចមានលទ្ធភាពផលិតវ៉ាក់សាំងការងារជំងឺកូវីដ-១៩ សូមជួយបង្កើនការផលិតវ៉ាក់សាំង និងចែករំលែកចំណេះដឹងដល់ប្រទេសផ្សេងៗ ដើម្បីបានផលិតវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋការពារពីជំងឺកូវីដ-១៩។
អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះ បានជំរុញឱ្យមេដឹកនាំពិភពលោក ជួយពិចារណាពីជីវិតមនុស្សលោកជាចម្បងជាងរកប្រាក់ចំណេញ និងផ្តល់សិទ្ធិដល់ពិភពលោកក្នុងការទទួលបានកម្មសិទ្ធិបញ្ញា និងបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងកូវីដ-១៩ តាមរយៈការគាំទ្រការ ទទួលបានប៉ាតង់ទូលំទូលាយក្នុងការផលិតវ៉ាក់សាំង។
លោកស្រីវេជ្ជ ហួយ ស៊ីខេង បានឱ្យដឹងថា ខណៈឧស្សាហកម្មឱសថបានបង្ហាញថាវាអាចឆ្លើយតបជាមួយនឹងការ ច្នៃប្រឌិតថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ-១៩, AHFសូមឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើន កុំដើម្បីតែទទួលបាន ប្រាក់ចំណេញពីការលក់វ៉ាក់សាំង ជាពិសេសការស្រាវជ្រាវបានជំរុញការអភិវឌ្ឍន៍។
លោកស្រីបន្ថែមថា សម្រាប់ការវិនិយោគតែមួយមុខនេះពិភពលោកគួរតែទទួលបាននូវបច្ចេកវិទ្យា និងព័ត៌មានដែលខ្លួនត្រូវការដើម្បីពង្រីកផលិតកម្មវ៉ាក់សាំង ទូទាំងពិភពលោកមិនថាតែហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ ឬត្រូវបានបង្កើតថ្មីនោះទេ។

ចំណែក លោកវេជ្ជបណ្ឌិតឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីAHF បានឱ្យដឹងដែរថា«កំហុសដដែលនោះមិនត្រូវបានបង្កើតឡើងដោយវ៉ាក់សាំងទេ ប៉ុន្តែយើង កំពុងដើរលើផ្លូវនោះដោយព្រួយបារម្ភប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោក មិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីចាក់វ៉ាក់សាំងការពារពិភពលោករបស់យើង»។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ដែលជាអង្គការផ្តល់សេវាថែទាំនិងព្យាបាលជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោកដល់អតិថិជនជាង ១,៥ លាននាក់នៅក្នុង៤៥ប្រទេសបានចាប់ផ្តើមការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនគេអស់រយៈពេលជាង ៣០ ឆ្នាំមកហើយបានប្រយុទ្ធតាំងពីដំណាក់កាលដំបូងនៃជំងឺរាតត្បាតនៅពេលដែលមិនមានការព្យាបាលសម្រាប់មេរោគអេដស៍ទេ។ ចាប់តាំងពីការបង្កើតការព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ បានតស៊ូមតិដើម្បីទទួលបានការព្យាបាលជាលក្ខណៈសកលឬឥតគិតថ្លៃ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ និងសេវាកម្មដល់មនុស្សជាង១លាន៥សែននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិកអាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕
អត្ថបទ ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


