ព័ត៌មានជាតិ
ជិះម៉ូតូកាន់ដំបង និងកាំបិត ចូលទៅវាយគេដល់បន្ទប់ជួល តែត្រូវគេព្រួតវាយវិញ ស្លាប់ម្នាក់
បុរសម្នាក់ក្នុងចំណោមពីរនាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងចូលទៅវាយបុរសម្នាក់ទៀតដល់ក្នុងបន្ទប់ជួល ដោយមិនដឹងថាជាករណីអ្វីនោះទេ តែត្រូវជនរងគ្រោះ និងអ្នកស្នាក់នៅបន្ទប់ក្បែរខាង នាំគ្នាចេញមកជួយនិងវាយតបតគ្នាទៅវិញទៅមក ប្រសេកប្រសាចចេញមកក្រៅពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាក អាយខុន មួយគ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងកាំបិត ចូលទៅវាយបុរសម្នាក់ដែលប្រជាពលរដ្ឋអះអាង និងស្គាល់ថាឈ្មោះ ង៉ោល មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយសង្ស័យជាករណីរឿងគំនុំ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកក៏មានភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរខាងចេញមកជួយជនរងគ្រោះ រួចក៏ដេញគ្នាចេញមកខាងក្រៅលើផ្លូវបេតុង វាយគ្នាតបទៅតបមក ប្រសេកប្រសាចបណ្ដាលឲ្យភាគីដែលចូលទៅវាយគេមុន ស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះតាមម៉ូតូកង់បីនៅឯមន្ទីរពេទ្យ។ ចំណែកម្នាក់ម្នាក់ទៀត បានយកដំបងនិងកំបិតទម្លាក់ចូលក្នុងលូរួចគេចខ្លូនបាត់។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាម។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍ដល់ចំណុចទីតាំងកើតហេតុខាងលើភ្លាមៗ ដកហូតបានវត្ថុតាងបានមួយចំនួន និងឃាត់ខ្លួនមនុស្សចំនូន៥នាក់យកទៅប៉ិស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវបន្ត៕
អត្ថបទ ៖ សុខា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


