ព័ត៌មានជាតិ
ទោះបីរវល់ការពារសុវត្ថិភាពដល់ប្រជាជន តែកងកម្លាំងអាវុធហត្ថ ក៏មិនភ្លេចជំងឺកូវីដ
ទោះបីជារវល់ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ពិតមែន តែកងកម្លាំងអាវុធហត្ថ នៅមិនភ្លេចការពារខ្លួន ពីជំងឺកូវីដ-១៩ ក្រោយថ្ងៃ៣វិច្ឆិកា ផងដែរ។

ខណៈពេលដែល កងកម្លាំងអាវុធហត្ថទូទាំងរាជធានី និងទូទាំងប្រទេស កំពុងតែសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធប្រឹងប្រែងពង្រឹងសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរៀងខ្លួនរួចមក នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង បានចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នបំផុតពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ នោះដោយត្រូវតែអនុវត្តដំបូងគេបំផុតគឺ គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួមនឹងការធ្វើអនាម័យជាប្រចាំ ទើបគេចផុតពីជំងឺនេះបាន ជាពិសេសបញ្ចប់ព្រឹត្តិការ៣វិច្ឆិកាតែម្ដង។



ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីភ្នំពេញទាំងអស់ បង្កើនការធ្វើអនាម័យ ដើម្បីបញ្ចៀសជំងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តន៍នូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ចៀសជំងឺកូវីដ១៩នោះ ខណៈនៅលើពិភពលោក កំពុងតែរងគ្រោះធ្ងន់ធ្ងរស្លាប់ជាង១លាននាក់ និងឆ្លងជិត១០០លាននាក់។
គួរបញ្ជាក់ថា ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើរួចមកនោះ កម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរ កម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំមួនបំពេញកាតព្វកិច្ចបន្ត ក្នុងនាមមន្ត្រីជាអ្នកបម្រើរាស្ត្រ ដោយភាពស្មោះត្រង់មិនគិតនឿយហត់ ឬយប់ថ្ងៃឡើយ៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ ឆក់តាំងពីភ្នំពេញរហូតដល់បាត់ដំបង តែត្រូវសមត្ថកិច្ចចាប់បានទាំងក្រុម
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


