Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរាជទូត នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែមិថុនា ឆ្នាំ​២០២១ នេះ លោក កឹម សុខា អតីត​ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការចោទប្រកាន់​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ក្បត់ជាតិ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Masahiro Mikami ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក កឹម សុខា បាន​អះអាង​ថា វា​ជា​កិត្តិយស​ដែល​លោក​បាន​ពិភាក្សា​គ្នា​យ៉ាង​រាក់ទាក់ អស់​រយៈពេល​យ៉ាងយូរ ជាមួយ​តំណាង​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ នៃ​តំបន់​អាស៊ី ដែល​ជា​មិត្ត​ល្អ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​បន្តថា ប្រទេស​ជប៉ុន គឺជា​ប្រទេស​ដែល​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន និង​យ៉ាងសកម្ម​ក្នុង​ដំណើរ​ការស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ ដែល​ឆ្នាំនេះ​មាន​រយៈពេល​៣០​ឆ្នាំ​ហើយ​។​

​ជាមួយគ្នា​នោះ លោក កឹម សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន​ជួយ និង​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កន្លងមក និង​ទៅ​អនាគត​ទាំង​ការអភិវឌ្ឍន៍ និង​ដំណើរការ​ប្រជាធិបតេយ្យ​ជាដើម​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម