Connect with us

ព័ត៌មានជាតិ

ខឹងបបួលដើរលេងមិនបាន ទាញចបកាប់វាយសម្លាប់ ហើយដើរចូលឲ្យប៉ូលិសចាប់ខ្លួន​​

បានផុស

នៅ

​​ជនដៃដល់​ដែលជា​ដៃគូ​ជាមួយ​ស្ត្រី​ម្នាក់​ដែលមាន​សតិ​មិន​គ្រប់គ្រាន់ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ពី​ជន​ដៃ​ដល់​រូបនេះ​យក​ចបកាប់ ​​វាយ​ទៅលើ​ស្ត្រី​ជា​ដៃគូ​បណ្តាល​ឲ្យ​ស្លាប់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ករណី​ឃាតកម្ម​ដែល​កើត​ឡើងលើ​ស្ត្រីមាន​សតិ​មិន​គ្រប់​ខាងលើនេះ ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុច​ផ្ទះ​ទុកចោល​មួយកន្លែង​ ឋិត​នៅក្នុងភូមិ​តាស្តារ​ឃុំ​តា​ស្តារ​ ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្តថា ​ការឃាត់ខ្លួន​ជនបង្ក​នេះ ​ធ្វើ​ឡើង​ខណៈ​ដែល​ជនដៃដល់​បាន​ដើរមក​ប្រាប់​សមត្ថកិច្ច​ដោយ​ខ្លួនឯង​ ខណៈ​ដែ​លសមត្ថកិច្ច​កំពុង​ពិនិត្យ​សា​សព​ជនរងគ្រោះ ថា​ខ្លួនខឹង​វា​(​សព​)​ពេក​ទើប​វាយ​វា​បែបនេះ​ ដោយ​ជននេះ​បាន​អះអាង​ប្រាប់សមត្ថ​កិច្ច​ថា​ ខ្លួន​មានឈ្មោះ​ វិត ​វ័យ​ជាង​២០​ឆ្នាំ​ រស់នៅ​ចល័ត​មិន​ពិត​ប្រាកដ​។​

តាមការសារភាពរបស់ជនសង្ស័យ នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​បបួល​ស្ត្រី​ជា​ដៃគូ​ឈ្មោះ​ ប៉ែត​ រ័ត្ន ដែលមាន​សតិ​មិន​គ្រប់​ដូចគ្នា​ ទៅ​ដើរលេង​និង​ទៅ​បេះ​ត្រប់​ដែល​នៅក្បែរនោះ​ ប៉ុន្តែ​ជនរងគ្រោះ​បា​ន​បដិសេធ​មិន​ព្រមទៅ​ជាមួយ​ ក៏​កើត​ចិត្ត​ខឹង​ ហើយ​បាន​ទាញ​ចបកាប់​វាយ​សំពង​ទៅលើ​ស្ត្រីជន​រងគ្រោះ​ផ្ទួនៗ​ រហូត​ស្លាប់​រួច​បាន​អូស​សព​ទៅក្នុង​ផ្ទះ​ទុកចោល​១​កន្លែង​ ដែល​ជាទី​ជម្រក​របស់​ជនរ​ង​គ្រោះ​តែម្តង​។​

ក្រោយ​កើតហេតុ​ភ្លាមៗ​ នគរបាល​ជំនាញ​ស្រុក​សំពៅ​លូន​បាន​ចុះទៅពិនិត្យ​សាកសព​ជនរងគ្រោះ​និង​បាន​នាំខ្លួន​ជនដៃដល់​ទៅអធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​បន្ថែម​ និង​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម