Connect with us

ព័ត៌មានជាតិ

​យុវជន៣នាក់លួចលក់ថ្នាំញៀន ត្រូវនគរបាលស្រុកមង្គលបូរីបង្រ្កាប ដកហូតថ្នាំញៀន៣ថង់

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ យុវជន៣នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំនៅចំកណ្តាលស្រុកមង្គលបូរី ត្រូវនរបាលស្រុកមង្គលបូរីបង្រ្កាប ដកហូតវត្ថុតាងថ្នាំញៀន៣ថង់។ នគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែប្រឡាយឯកភាពស្ថិតនៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ មាន១ឈ្មោះ សំ មេសា ភេទប្រុស អាយុ២០ឆ្នាំ ភូមិប្រឡាយហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ ២ឈ្មោះ ហយ សុភា ភេទប្រុស អាយុ២២ឆ្នាំ ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី និង៣ឈ្មោះ ឌឿន ចិន ភេទប្រុស អាយុ២៥ឆ្នាំ ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការឃាត់ខ្លួនអ្នកលក់ថ្នាំញៀននេះបាន ដោយអនុវត្តតាមបទ​បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យកម្លាំងនគរបាលចុះល្បាតបង្ក្រាបបទល្មើសជាប្រចាំ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា ស្របពេលនោះប្រជាពលរដ្ឋបានរាយការណ៍មកថា មានជនសង្ស័យកំពុងលួចលក់ថ្នាំញៀនយ៉ាងសកម្ម កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរីចុះដល់កន្លែង ក៏ឃើញមានរថយន្តមួយគ្រឿងម៉ាក Camry ស៊េរីឆ្នាំ៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2F.4940 ពណ៌សំបកឪឡឹក បើកមកឈប់នៅចំណុចវាលស្រែប្រឡាយឯកភាពនេះ។ ក្នុងនោះមានមនុស្ស២នាក់បានបើកទ្វារឡានចុះពីលើរថយន្ត និងម្នាក់ទៀតនៅលើរថយន្ត កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន និងរថយន្តមួយគ្រឿង។

ពេលសមត្ថកិច្ចត្រួតពិនិត្យ បានរកឃើញថ្នាំញៀនប្រភេទម្សៅពណ៌សក្រាម (អាយស៍) ចំនួន៣កូនថង់ ដែលជនសង្ស័យច្រកក្នុងថង់ពណ៌ខ្មៅ ហើយលាក់ទុកនៅក្នុងគុម្ពខ្មៅ។

តាមចម្លើយសារភាពរបស់ឈ្មោះ សំ មេសាថា ថ្នាំញៀននេះជារបស់ខ្លួន។ ផ្អែកលើចម្លើយសារភាព វត្ថុតាងថ្នាំញៀន និងរថយន្ត កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម