Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ១៤០គ្រួសារដែលខ្វះខាតជីវភាពទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ

បានផុស

នៅ

លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២១ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អ្នកជំងឺអេដស៍ អ្នកគ្មានទីពឹង ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១៤០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនេះលោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ ស្តែងដូចជាពេលនេះ គឺជាការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

លោកប្រធានកិត្តិយសក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល វិធានការក្រសួងសុខា ភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ និង ៣ការពារ » ចូលរួមទាំងអស់គ្នាទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, ឃីត១ញ្ចប់មាន មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ និងថវិកា មួយចំនួន ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម