ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១៥៣ គ្រួសារ ក្នុងស្រុក​ត្រាំកក់ ទទួល​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១៥៣ គ្រួសារ ក្នុងស្រុក​ត្រាំកក់ ទទួល​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា ​

បានផុស

នៅ

ពលរដ្ឋ​១៥៣ គ្រួសារ ដែល​រស់នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា ក្រោយ​ជួប​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ កាលពីថ្ងៃទី២៨ ខែមិថុនា ​ឆ្នាំ​២០២១នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​រសៀល​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ លោក អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា ខេត្តតាកែវ រួម​ដំណើរ​ដោយ សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា លោកនាយក​ប្រតិបត្តិ​សាខា មន្ត្រី​ប្រតិបត្តិ​សាខា និង​មន្ត្រី​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៥៣ គ្រួសារ ក្នុងនោះ​រលំ​ទាំងស្រុង​១៨​ខ្នង មធ្យម​២៣​ខ្នង និង​ស្រាល​១១២ ខ្នង ដែល​បាន​រងគ្រោះ​ដោយ ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ​ឆ្នាំ​២០២១ ក្នុង​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​ក្នុងឱកាស​នោះ លោក អ៊ូច ភា ប្រធាន​គណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏ បាន​ពាំនាំ មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​ទទួលរង​គ្រោះ​នៅ​គ្រប់​ទីកន្លែង​មិន​ប្រកាន់​និន្នាការ ពូជសាសន៍ សាសនា អ្វី​ឡើយ ដូច​ពាក្យស្លោក ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។

​ជា​បន្ត​លោក​ប្រធាន ក៏បាន​ជម្រាប​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា​យើង ក៏ដូចជា​លើ​ពិភពលោក ព្រមទាំង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម អនុវត្ត​វិធានការ​ការពារ និង​រក្សា​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធាន ៣​ការពារ និង ៣​កុំ របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ឱ្យបាន​ខ្ជាប់ខ្ជួន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​សូម​បញ្ជាក់ដែរថា អំណោយ​ដែល​បានផ្ដល់​ជូន​ទាំង ១៥៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម តង់​ធំ​១ កន្ទេល​១ ក្រ​ម៉ា​១ សារុង​១ មុង​១ ភួយ​១ ផងដែរ​៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services