Connect with us

ព័ត៌មានជាតិ

ឃុំ​២​ក្នុងស្រុក​រុក្ខ​គី​រី ត្រូវ​ខ្យល់​កន្ត្រាក់បោកបក់​ខូចខាត​ធ្ងន់​ស្រាល​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥៧​ខ្នង

បានផុស

នៅ

​​យ៉ាងហោចណាស់​ ក៏​មា​ន​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង ​ត្រូវ​បាន​រង​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ​ដែល​បង្កឡើង​ដោយ​ខ្យល់​កន្ត្រាក់ ​ខ​ណៈ​មាន​ភ្លៀង​ធ្លាក់​១​មេ​ កាលពី​ល្ងាច​ថ្ងៃទី​០៣​ ខែកក្កដា ​ឆ្នាំ​២០២១​វេលា​ម៉ោង​០៣:៣៥​នាទី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រោះធម្មជាតិ​ខាងលើ​ បាន​កើតឡើង​ក្នុងស្រុក​រុក្ខ​គី​រី​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង ​ខ​ណៈមាន​ភ្លៀង​ធ្លាក់​១​មេ ​នៅក្នុង​ស្រុក​១​នេះ​ លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​បាន​ក្រប​ដណ្ដប់​លើ​ឃុំ​ចំនួន​២​នៃ​ស្រុក​១​នេះ ​បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន​៥៧​ខ្នង ​រង​ផល​ប៉​ពាល់​ធ្ងន់​និង​ស្រាល​។

​បើ​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ឃុំ​ចំនួន​២​ដែល​បាន​រងគ្រោះ​ពី​ខ្យល់​កន្ត្រាក់​រួមមាន៖ ​ក្នុង​ឃុំ​ព្រៃ​ត្រឡាច​មាន​ផ្ទះ​ពលរដ្ឋ​ ដែល​រង​ការខូចខាត​ចំនួន​៤៤​ខ្នង​ ក្នុង​នោះ​របើក​ដំបូល​និង​ខូចខាត​ស័ង្កសី​អស់​៤៤៤​សន្លឹក​ របើក​ក្បឿង​ខូច​អស់​ចំនួន​៤០១​សន្លឹក​ព្រមទាំង​បែក​ពាងទឹ​ក​អស់​០៤​ផង​។ ក្នុង​ឃុំ​ព្រែកជីក​រង​ការខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​១៣​ខ្នង​ផ្ទះ ​ក្នុង​នោះ​ប៉ើង​ធ្នាក់​ពីលើ​ជើង​តាង​០១​ខ្នង ​របើក​ស័ង្កសី​ខូច​អស់​១០១​សន្លឹក​ របើក​ក្បឿង​ខូច​អស់​១០០​សន្លឹក​ តែ​មិន​បង្ក​ឲ្យ​មាន​មនុ​ស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

​ចំពោះមុខ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ក្នុង​មូលដ្ឋាន​កំពុង​ជួយ​ជួសជុល​ជូន​ពលរដ្ឋ​ជា​បណ្តើរៗ​ តាម​ដែល​អាច​ជួយ​បាន​និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ស្រុក​និង​ខេត្ត​ ដើម្បី​ជ្រាប​និង​ជួយ​ដោះស្រាយ​ដល់​ពលរដ្ឋ​រងគ្រោះ​តាម​ ដែល​អាចជួយ​បាន ខណៈ​ដែ​ល​ពួកគាត់​មួយ​ចំនួន​ខ្វះ​លទ្ធភាព​ជួសជុល​ដោយ​ខ្លួនឯងបាន​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម