ព័ត៌មានជាតិ
ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណសម័យជាង២០០នាក់ ទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ
ភ្នំពេញ៖ ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់ បានទទួលព្រះរាជអំណោយរបស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល។
ព្រះរាជអំណោយត្រូវបានប្រគល់ជួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសថ្លៃថ្លានេះ លោក ស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសប្រទាន ព្រះរាជអំណោយដ៏ថ្លៃថ្លាចំពោះក្រុមសិល្បករជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់ ។
ក្នុងនាមថ្នាក់នាំក្រសួង លោកស្រីបានមានប្រសាសន៍ថា« ខ្ញុំសូមលំអោនកាយក្រាបថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណា ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅទូទាំងប្រទេស តរៀងទៅ»។


គួរបញ្ជាក់ថា ព្រះរាជអំណោយក្នុងឱកាសនោះរួមមាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង ១ ក្រមា ១ ភួយ១ សារ៉ុង១) ម៉ាស ១ដុំ មី ១កេស ត្រីខ ១០កំប៉ុង និងអាវយឺត មានស្លាកព្រះរាជអំណោយ ព្រមទាំងថវិកា ៥០០,០០០៛៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


