Connect with us

ព័ត៌មានជាតិ

ជក់ថ្នាំញៀន​ឡើង​វង្វេង ដេញ​កាប់​អ្នក​ភូមិ​កំពុង​ជុំ​គ្នា​ធ្វើ​នំ​បញ្ចុក ត្រូវ​ស្រ្តី​ម្នាក់​របួស​ពេញ​ខ្លួន

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់កំពុងអង្គុយធ្វើទឹកនំបញ្ចុក ត្រូវជនបែកថ្នាំយកកាំបិតខ្វែវដេញ​កាប់ជាច្រើនកាំបិតរងរបួសធ្ងន់។ ហេតុការណ៍​កើត​ឡើង​នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះហឿង សៃនាវ ភេទស្រីអាយុ៥៨ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ជាជនញៀនថ្នាំ​ឡើងបែក។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយធ្វើទឹកនំបញ្ជុកហូបជាលក្ខណៈគ្រួសារ ជាមួយបងប្អូនក្នុងភូមិ៥នាក់នៅក្រោមផ្ទះ ស្របពេលនោះជនដៃដល់​ឈ្មោះស្វឿង ប៉ុង ជាមនុស្សញៀនថ្នាំ បានកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នក​ភូមិ​ដោយពុំដឹងមូលហេតុ។ ដោយឃើញសកម្មភាពរបស់ជនដៃដល់ដូចជាសាហាវពេក ក្រុមអ្នក​ភូមិ​ក៏នាំគ្នារត់ ហើយ​ជនបែកថ្នាំនោះនៅ​បន្ត​ដេញតាមកាប់ ស្របពេលនោះជនរងគ្រោះជំពប់ដុំថ្មដួល ត្រូវ​ជនល្មើសតាមទាន់ក៏​កាប់​ជាច្រើនកាំបិត ត្រូវចំជើងទាំងសងខាង  ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែដោយរបួសធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។

ចំណែកជនល្មើស ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ដោយយកកាំបិតខ្វែវទៅជាមួយនៅពេលនេះកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកតាមដេញចាប់បានភ្លានៗ យកមកផ្តន្ទាទោសតាមច្បាប់ហើយ ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម