ព័ត៌មានជាតិ
ម្ហូបចំណី១០៤មុខ ក្នុងផ្សារច្បារអំពៅ ត្រូវរកឃើញថា គ្មានជាតិគីមី
មន្ត្រីកាំកុងត្រូលសហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បាននាំយកម្ហូបចំណី បន្លែ ផ្លែឈើ ប្រហិតត្រី យកទៅធ្វើការពិសោធន៍ គឺលទ្ធផលបញ្ជាក់ថា គ្មានផ្ទុកសារជាតិគីមីឡើយ។

យោងតាមប្រភពពីលោក គួច ចំណាន ប្រធានគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកានេះ មន្ត្រីកាំកុងត្រូលដែលប្រចាំការ នៅខណ្ឌច្បារអំពៅ បានមកសហការជាមួយតាមបណ្តាផ្សារក្ នុងមូលដ្ឋានខណ្ឌច្បារអំពៅរួមមានបន្លែ ផ្លែឈើ ម្ហូបចំណី និងប្រហិតត្រី សរុប១០៤មុខយកទៅធ្វើការពិសោធន៍ នៅក្នុងរថយន្ត សម្រាប់ការពិសោធន៍ គឺលទ្ធផលពុំមានផ្ទុកសារជាតិគីមីអ្វីឡើយ។

លោក គួច ចំណាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ បងប្អូនអាជីវករ ដែលកំពុងលក់ដូរ នៅតាមបណ្តាផ្សារ គឺពុំបានយកម្ហូបចំណីរត្រីសាច់ បន្លែ បង្ការដែលផ្ទុកសារជាតិគីមីមកលក់ដូរ ក្នុងផ្សារទៀតហើយ ព្រោះតែការយល់ដឹងពីច្បាប់ទម្លាប់ ក៏ដូចជាប៉ះពាល់ដល់សុខភាពទាំងពួកគាត់ ក៏ដូចជាម៉ូយមកទិញរាល់ថ្ងៃ។ លោកប្រធានគ្រប់គ្រងផ្សារច្បារអំពៅបានបន្តថា សព្វថ្ងៃអ្នកលក់ដូរក្នុងផ្សារតែងតែទិញនិងដូរពីគ្នាទៅវិញទៅមក ដូច្នេះហើយពួកគាត់មិនហ៊ានយកទទួលទានចំណីណា ដែលមានផ្ទុកសារជាតិគីមីមកដាក់លក់ឡើយ។ ម្យ៉ាងទៀត ខ្លាចខូចឈ្មោះផ្សារ ដែលជាឆ្នាំងបាយរបស់ពួកគាត់។



ពេលឃើញលទ្ធផលល្អប្រសើរបែបនេះ លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានសំដែងនូវក្តីរំភើបរីករាយពេល ដែលបងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលមានការយល់ដឹងពីបញ្ហាសុខភាព ដោយបងប្អូនលក់តែម្ហូបចំណីណា ដែលគ្មានផ្ទុកសារជាតិគីមីដូចសព្វថ្ងៃនេះ៕


អត្ថបទ៖ នរា
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


