ព័ត៌មានជាតិ
រដ្ឋបាលខេត្តឧត្ដរមានជ័យ ទទួលអំណោយពី លោក ជា កុយ ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍អូនព្រាល
ឧត្តរមានជ័យ ៖ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយសប្បុរសជន លោក ជា កុយ ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍អូនព្រាល។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះ លោក លោកស្រីសប្បុរសជនដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។

អំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជំងឺដ៏កាចសាហាវមួយនេះ កំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។

គួរបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន ម៉ាស់ចំនួន ៥កេស, អាលកុលចំនួន ៥កាន, ម៉ាស៊ីនពិនិត្យកំដៅចំនួន ៥គ្រឿង និងថវិកាចំនួន និង៤លានរៀល៕
ដោយ ៖ ចាន់ ធី


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


