Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញ​ករណី​ថ្មី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១៦១​នាក់​បន្ថែម​ទៀត​

បានផុស

នៅ

​​រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈនេះ រដ្ឋបាលខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​១៦១​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥៥​នាក់ និង​ស្លាប់​ចំនួន​២​នាក់ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​ទី​១ ដល់ទី​៣៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ករណី​ទី​៣៥ ដល់ទី​៤១ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ និង​ករណី​ទី​៤២ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក​។ ក្នុងនោះ ករណី​ទី​៤៣ ដល់ទី​១២៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ការដ្ឋាន​Rosae Apple Sqare ករណី​ទី​១២៦ ដល់ទី​១២៨ ជា​អ្នកធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ និង​ខេត្តកំពង់ស្ពឺ ករណី​ទី​១២៩ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ករណី​ទី​១៣០ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នក​ជម្ងឺ​ឈ្មោះ លាស់ ហេង​។ ជាមួយគ្នានេះ ករណី​ទី​១៣១ ដល់ទី​១៤៧ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ ករណី​ទី​១៤៨ ដក់​ទី​១៦១ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​អ្នកជា​សះស្បើយ​ទាំង ៥៥​នាក់ ខាងលើ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ នៅថ្ងៃនេះ​ដែរ មាន​ករណី​ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​នាក់ ដូច​មាន​រាយ​នាម​ខាងក្រោយ​៖

១​. ​ឈ្មោះ តូច សត្យា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ អាសយដ្ឋាន​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១១៖០០​នាទី និង​បាន​ស្លាប់​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥៖០៥​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

២. ​ឈ្មោះ ម៉ាប់ សុខុម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ អាសយដ្ឋាន​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥៖០០​នាទី និង​បាន​ស្លាប់​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦៖១០​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៤៤១​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៨១៨​នាក់ ស្លាប់​២៤​នាក់ និង​១៥៩៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។​

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕​

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម