ព័ត៌មានជាតិ
បើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ ៣គោលដៅ ជូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង
មន្ត្រីមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣គោលដៅ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង ចាប់ពីថ្ងៃទី១៣កក្កដានេះ ទៅមានរយៈពេល១៤ថ្ងៃ។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា គោលដៅចំនួន៣កន្លែងនោះ ទី១. នៅសាលាវិទ្យាល័យព្រះបូជនីយកិច្ច ទី២. នៅសាលាវិទ្យាល័យស្រែពោធិសង្កាត់ស្រះឬស្សី និងទី៣.នៅបរិវេណមណ្ឌលកីឡាដ្ឋានខេត្ត។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរមានប្រសាសន៍ទៀតថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង(ស៊ីណូហ្វាម-ស៊ីណូវ៉ាក់)បង្ការជំងឺកូវីដ១៩នេះ មានរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ១៣ ខែកក្កដានេះ រហូតដល់ថ្ងៃទី ២៦កក្កដា ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកវេជ្ជបណ្ឌិតបន្តថា នេះជាវិធានការ ( បង្ការប្រសើរជាងព្យាបាល) ហើយក្រុមគ្រូពេទ្យប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងយុទ្ធនាការណ៍ចាក់វ៉ាក់សាំង ដើម្បីបម្រើប្រជាពលរដ្ឋឈានទៅពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាព។


លោក ប៊ុន ចាន់ថន ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ថ្ងៃនេះដើម្បីចូលរួមអនុវត្តវិធានការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រជាពលរដ្ឋយើងបាននាំគ្នា មកចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ដើម្បីធ្វើឱ្យស្ថានភាពរស់នៅក្នុងគ្រួសារមានភាពប្រសើរឡើង។


លោកបានកត់សម្គាល់ថា ការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ និងមានប្រសិទ្ធភាព ព្រោះបច្ចុប្បន្ននៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ ប្រជាពលរដ្ឋយើងក៏បានចាក់ច្រើនហើយដែរ។ លោកចង់ឱ្យក្រសួងសុខាភិបាលរៀបចំឱ្យប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងនេះ ឱ្យបានគ្រប់ៗគ្នាចាប់ពីវ័យកុមារឡើងទៅ ដើម្បីធានាការបង្ការជំងឺកូវីដ១៩នេះ ឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ



