Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ៖ ក្រសួងនៅតែរក្សាអនុវត្តរយៈពេលការធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល​

បានផុស

នៅ

​​លោកជំទាវ ឱ​ វណ្ណឌី​ន រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១៤​ ខែកក្កដា​នេះ​ថា​ ​រហូតមក​ដល់ពេលនេះ​ ក្រសួងសុខាភិបាល​នៅ​មិនទាន់​មានការ​ផ្តាស់​ប្តូរ​ថ្ងៃធ្វើ​ច​ត្តា​ឡី​ស័ក​នៅឡើយ​ទេ​ ពោលគឺ​នៅតែ​រក្សា​ការអនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ចំនួន​១៤​ថ្ងៃ​ដដែល ។​

ការលើកឡើង​របស់លោកជំទាវ​នេះ ​គឺជា​ការឆ្លើយតប​ទៅនឹង​សំណើរ​របស់​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ដែល​ដាក់សំណើរ​ទៅ​រដ្ឋាភិបាល​សុំ​កាត់បន្ថយ​ចំនួន​ថ្ងៃ​នៃ​ការធ្វើ​ចត្តា​ឡី​ស័ក​ពី​១៤​ថ្ងៃ​ មក​នៅត្រឹម​៧​ថ្ងៃ​វិញ​ ដោយសារ​កម្មករនិយោជិត​បាន​ចាក់​វ៉ាក់សាំង​បាន​២​ដូ​ស​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សំណើរ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នោះបាន​លើកឡើងថា ​វិស័យ​ឯកជន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ចំនួន​២​ដូ​ស​ហើយ គួរ​កាត់បន្ថយ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័កពី​១៤​ថ្ងៃ​ មក​នៅ​៧​ថ្ងៃ​វិញ​ ហើយ​វិស័យ​ឯកជន​ពេលនេះ​ ក៏មាន​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រហ័សរ​កកូ​វិដ​-១៩ ចំនួន​៧០​ម៉ឺន​តេស្ត​ហើយ​ដែរ ដែល​ការចំណាយ ជា​បន្ទុក​របស់​រោងចក្រ ​ឬ​ក្រុមហ៊ុន​។​

សមាគម​រោងចក្រ​កាត់ដេរ​បាន​បន្តថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​បាន​ចំនួន​២​ដូ​ស​ហើយ បើ​ឆ្លង​កូ​វីដ​-១៩​ ក៏​វា​មាន​លក្ខណៈ​ស្រាល​ដែរ មិន​ធ្ងន់ធ្ងរ​ពិបាក​ក្នុងការ​ព្យាបាល​នោះទេ​។​

សំណើរ​សុំ​របស់​សមាគម​នេះ ​ត្រូវបាន​លើកយក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​Video Conference ​ដោយមាន​ការចូលរួម​ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ប៉ុន្តែ​នៅក្នុង​កិច្ចប្រជុំ​នោះ​ នៅ​មិនទាន់មាន​ដំណោះស្រាយនៅឡើយ​ទេ​។​

លោកជំទាវ ឱ​ វណ្ណឌី​ន​បាន​បន្តថា​«រឿង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័កត្រូវ​រង់ចាំ​ ប៉ុន្តែ​ក្នុងកំឡុងពេល​ដែល​មិនទាន់​មានការ​ស​ម្រេច​ គឺ​ត្រូវអនុវត្ត​ដូច​ធម្មតា​សិន​។​ មានន័យថា​១៤​ថ្ងៃ​ដដែល​»​។​

លោកស្រីបាន​បន្ថែមថា ប្រសិនបើ​មានការ​ប្រែប្រួល​ចំនួន​ថ្ងៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ​ក្រសួង​នឹង​ជម្រាប​ជួន​ដល់សាធារណជន​ជា​បន្តបន្ទាប់​ទៀត​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម