ព័ត៌មានជាតិ
ខេត្តព្រះវិហារ ចាប់ផ្តើមសាងសង់ផ្លូវរត់ស្ថានីយជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ ព្រះវិហារ-អូរពោធិហើយ
គម្រោងសាងសង់ស្ថានីយថ្លឹងយានយន្ត (ស្ថានីយអូរពោធិ៍-ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២ គីឡូម៉ែត្រ៥២+០០០ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ នៅពេលនេះបានចាប់ផ្ដើមសាងសង់ផ្លូវរត់របស់ស្ថានីយហើយ។ ក្រោយការសាងសង់ស្ថានីយថ្លឹងយានយន្តនេះបានរួចរាល់ ផ្លូវមួយចំនួននៅក្នុងខេត្តព្រះវិហារនឹងប្រើប្រាស់បានយូរអង្វែង ព្រោះតែមិនមានរថយន្តដឹកលើសទម្ងន់បំផ្លិចបំផ្លាញផ្លូវទៀត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ថ្ងៃទី១៤កក្កដានេះថា ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅពេលនេះបាននិងកំពុងធ្វើសកម្មភាពការងារសាងសង់ផ្លូវរត់ស្ថានីយជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ (ព្រះវិហារ-អូរពោធិ ស្ថិតនៅគីឡូម៉ែត្រ៥២ ផ្លូវជាតិលេខ៦២ ក្នុងឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ) ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។



លោក សំ លាងទ្រី បានសូមឲ្យពុកម៉ែបងប្អូន ដែលជាអ្នកបើកបរតាមដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពោលគឺមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវដឹកលើកទម្ងន់កំណត់ ឫដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែក្រវាត់ការពារខ្លួនជានិច្ចមុនពេលបើកបរ និងសូមចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរាជរដ្ឋាភិបាល«៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីការឆ្លងរាលដាលជំងឺកូវីដ-១៩៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



