ព័ត៌មានជាតិ
ចុះទិញទុរេនមួយភ្លែត ជនសង្ស័យជិះកង់មកលួចយកកាបូបអស់ខ្សែ.ក មាស និង ប្លាទីន ៣ តម្លឹង
កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ក្រោយធ្វើសកម្មភាពបើកទា្វររថយន្ដលួចយកកាបូបលុយ ខណៈដែលម្ចាស់ចុះទៅទិញផ្លែទុរេនមិនបានចាក់សោទ្វាររថយន្ដ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅចំណុចស្ថានីយប្រេងឥន្ទនៈ CalTex ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១៣និង០០នាទី។

តាមរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជា សុខជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ហែម សុងហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
របាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបើករថយន្តម៉ាក Lexus RX-៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៤៩៤៥ ទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈ CalTex (ចំណុចកើតហេតុ) ដោយពុំបានចាក់សោទ្វាររថយន្តទេ រួចនាំគ្នាទៅទិញផ្លែទុរេននៅក្បែរនោះ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ ហែម សុងហេង និងឈ្មោះរុក ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់មកឈប់ក្បែរ រួចនាំគ្នាបើកទ្វាររថយន្តលួចយកកាបូបជនរងគ្រោះទៅបាត់។
ជនរងគ្រោះបានប្រាប់ថា ក្នុងកាបូបដែលបាត់មាន ខ្សែកមាស១ខ្សែ មានបណ្តោងរូបផ្កា ទម្ងន់២តម្លឹង, ខ្សែកប្លាទីន១ខ្សែ មានបណ្តោងរូបមាន់ ទម្ងន់១តម្លឹង, លុយខ្មែរ ១,៣៥០,០០០រៀល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក (ឈ្មោះស៊ុន សុគន្ធា) និងទូរ ស័ព្ទដៃ០១គ្រឿង ម៉ាក Samsung Note-៨ ពណ៌ខ្មៅ លេខស៊ីម ០៧០ ៦៦១៦១៦ ។

សមត្ថកិច្ចបានបន្ថែមថា លុះដល់ម៉ោង១៧និង៣០នាទី ថ្ងៃដដែល កម្លាំងបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហែម សុងហេង នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ដកហូតបានវត្ថុតាង កង់០១គ្រឿង (ជិះធ្វើសកម្មភាព) និងខ្សែកចំនួន២ខ្សែ (របស់ជនរងគ្រោះ) បញ្ជូនមកអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?