Connect with us

ព័ត៌មានជាតិ

ចុះ​ទិញ​ទុរេន​មួយ​ភ្លែត ជនសង្ស័យ​ជិះ​កង់​មក​លួច​យក​កាបូប​អស់​ខ្សែ.ក មាស និង ប្លាទីន ​៣ ​តម្លឹង

បានផុស

នៅ

​កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់​ ក្រោយធ្វើសកម្មភាពបើកទា្វររថយន្ដលួច​យក​កា​បូបលុយ ​ខណៈដែលម្ចាស់ចុះទៅទិញផ្លែទុរេនមិនបានចាក់សោទ្វាររថយន្ដ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅ​ចំណុច​ស្ថានីយ​ប្រេងឥន្ទនៈ CalTex ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​អំពិល សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ កាលពីថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២១ ម៉ោង​១៣និង០០​នាទី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ​ ជា សុខ​ជាតិ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​កសិករ ស្នាក់នៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ ចំណែក​ជន​សង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ហែម សុង​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។​

របាយការណ៍បានបញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ប្រពន្ធ​បើករថយន្ត​ម៉ាក Lexus RX-៣០០ ពណ៌​ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៤៩៤៥ ទុក​នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ទនៈ CalTex (ចំណុចកើតហេតុ​) ដោយពុំបាន​ចាក់សោ​ទ្វារ​រថយន្ត​ទេ រួច​នាំគ្នា​ទៅ​ទិញ​ផ្លែទុរេ​ន​នៅក្បែរនោះ ស្រាប់​តែមាន​ជនសង្ស័យ០២​នាក់ ឈ្មោះ​ ហែម សុង​ហេង និង​ឈ្មោះ​រុក ជិះ​កង់​០១​គ្រឿង ពណ៌​ទឹកប្រាក់​មក​ឈប់​ក្បែរ រួច​នាំគ្នា​បើកទ្វារ​រថយន្ត​លួច​យក​កាបូប​ជនរងគ្រោះទៅបាត់។

ជនរងគ្រោះបានប្រាប់ថា ក្នុង​កាបូបដែលបាត់​មាន ខ្សែ​កមាស១​ខ្សែ មាន​បណ្តោង​រូប​ផ្កា ទម្ងន់​២​តម្លឹង​, ខ្សែក​ប្លា​ទីន១​ខ្សែ មាន​បណ្តោង​រូប​មាន់ ទម្ងន់១​តម្លឹង​, លុយ​ខ្មែរ ១,៣៥០,០០០​រៀល​, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ០១​សន្លឹក (​ឈ្មោះ​ស៊ុន សុគន្ធា​) និង​ទូរ ស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក Samsung Note-៨ ពណ៌​ខ្មៅ លេខ​ស៊ីម ០៧០ ៦៦១៦១៦ ។

សមត្ថកិច្ចបានបន្ថែមថា លុះដល់​ម៉ោង​១៧និង៣០​នាទី ថ្ងៃ​ដដែល កម្លាំងបាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​ហែម សុង​ហេង នៅ​ភូមិ​ដើម​ស្លែង សង្កាត់ច្បារអំពៅ​២ ដកហូត​បាន​វត្ថុតាង​ កង់​០១​គ្រឿង (​ជិះ​ធ្វើ​សកម្មភាព​) និង​ខ្សែក​ចំនួន​២​ខ្សែ​ (​របស់​ជនរងគ្រោះ​) បញ្ជូនមក​អធិការដ្ឋាន​នគរ បាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាមច្បាប់៕​

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម