ព័ត៌មានជាតិ
លោក វង សូត ចុះផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥
លោក វង សូត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាក្រែក និងឃុំជាច និងលោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានបើក កិច្ចប្រជុំផ្សព្វផ្សាយផែនការខេត្តឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់ គណៈកម្មាធិការគណបក្សខេត្ត ថ្មីៗនេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកប្រធានគណៈអធិបតី រំលឹកជូនអង្គប្រជុំដោយសង្ខេបអំពីជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលស្រុកពញាក្រែក ទទួលបានកាលពីឆ្នាំ២០១៧ អាណត្តិទី៤។
លោកបន្ថែមថា ដើម្បីរក្សាបាននូវភាពជោគជ័យនេះ ឯកឧត្តម បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យនិងកែលម្អឲ្យបានល្អប្រសើរ។ ចំពោះផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនាឆ្នាំ២០២២។

ក្រោយចប់កម្មវិធី លោកវង សូត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាក្រែក ក៏បានឧបត្ថម្ភគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង៨ នូវឧបករណ៍ប្រជុំតាមអនឡាញ ផងដែរ៕
អត្ថបទ ៖ វិមាន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


