ព័ត៌មានជាតិ
អាជ្ញាធរស្រុកបន្ទាយស្រី រៀបចំ «ផ្សារក្រមួន» ជូនអាជីវករផ្សារព្រះដាក់ ខណៈទីតាំងផ្សារត្រូវ បិទ១ខែ
អាជ្ញាធរស្រុកបន្ទាយស្រី បានរៀបចំទីតាំងថ្មីនៅលើផ្លូវបេតុង ដែលរៀបចំជារបៀប «ផ្សារក្រមួន» សម្រាប់អាជីវករលក់ដូរនៅផ្សារព្រះដាក់បណ្តោះអាសន្ន ខណៈដែលទីតាំងផ្សារត្រូវបិទរយៈពេល១ខែ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២០ ខែកក្កដានេះថា នៅថ្ងៃនេះគឺជាថ្ងៃទី១ហើយ ដែលអាជីវករនៅផ្សារព្រះដាក់ ត្រូវមកលក់ដូរនៅលើនៅលើផ្លូវបេតុងមួយខ្សែ ដែលអាជ្ញាធរបានរៀបចំជូន។

លោក ឃឹម ហ្វីណង់ បានថ្លែងឲ្យដឹងបន្តថា មូលហេតុដែលអាជ្ញាធរ រៀបចំផ្សារបណ្ដោះអាសន្ន ជូនអាជីវករផ្សារព្រះដាក់នេះ ក៏ព្រោះតែទីតាំងចាស់ កំពុងមានហានិភ័យខ្លាំង ដោយសារតែកន្លែងលក់ដូរមានលក្ខណៈតូចចង្អៀត តែក៏មិនមានបិទរហូតនោះដែរ។ ហេតុផលមួយទៀត គឺដោយសារតែអាជីវករ ត្រូវរង់ចាំការចាក់វ៉ាក់សាំងដូសទី២ ហើយប្រសិនបើ មានករណីឆ្លងក្នុងសហគមន៍ ឬផ្សារដែលពួកគាត់លក់ដូរនោះ នឹងធ្វើឲ្យប៉ះពាដល់ការចាក់លើកទី២ របស់ពួកគាត់។

អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា «ដើម្បីចៀសឲ្យផុតពីហានិភ័យណាមួយ ដែលយើងមើលមិនឃើញតែម្ដងនោះ គឺយើងរៀបផ្សារនេះមកខាងក្រៅ ដែលហេតុផលមួយទៀតនោះ គឺដោយសារតអញ្ចេះ យើងក៏យល់ពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នកព្រះដាក់ទូទៅ ក៏ដូចជាអាជីវករ ពីព្រោះគាត់ត្រូវការជីវភាពរបស់ពួកគាត់ដែរ អញ្ចឹងបើយើងបិទផ្សាររបស់គាត់ទៅណា ទៅទិញឥវ៉ាន់នៅណា ហើយគាត់លក់ដូរ ធ្វើម៉េចមានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរបស់គាត់ ហើយឥវ៉ាន់របស់គាត់មួយចំនួន បើយើងបិទយូរពេក ក៏ខូចស្អុយរលួយ ដូច្នេះបានជាយើងបង្កើតនៅកន្លែងនេះ គឺយើងចៀសបានទាំងអស់ ទី១ យើងចៀសហានិភ័យ ទី២ យើងអនុញ្ញាតឲ្យបងប្អូនអាជីវករ គាត់បន្តជីវភាពរបស់ពួកគាត់ និងទី៣ យើងរង់ចាំរហូតទាល់តែប្រជាពលរដ្ឋចាក់វ៉ាក់សាំងហើយ ហើយយើងបើកវិញ នៅពេលនោះបើមានហានិភ័យ នៅទីតាំងផ្សារចាស់ ក៏ហានិភ័យទាបដែរ ដោយសារតែប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងរួចហើយ»។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១កន្លង ក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងផ្សារព្រះដាក់នេះមួយចំនួនរួចមក។
យ៉ាងណាក៏ដោយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលនៃការយកសំណាកលើកទី២ របស់អាជីវករ និងអ្នកប៉ះពាល់ជាមួយ នឹងអ្នកវិជ្ជមានកូវីដ-ជិត២០០នាក់ សុទ្ធតែអវិជ្ជមានទាំងអស់ ក្រោយពីបានរង់ចាំអស់រយៈពេល១៤ថ្ងៃរួចមក។ បើទោះជាលទ្ធផលល្អយ៉ាងនេះក៏ដោយ រដ្ឋបាលស្រុកបន្ទាយស្រី នៅតែសម្រេចបន្តបិទផ្សារព្រះដាក់ជាបណ្តោះអាសន្ន រយៈពេល១ខែថែមទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ