Connect with us

ព័ត៌មានជាតិ

ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ធ្វើតេស្តរហ័សរកជំងឺកូវីដជូនដល់យោធិន

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន ភា​ត់ មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេបញ្ជាការ បាន​គូសបញ្ជាក់ថា ក្នុង​យុទ្ធនាការធ្វើ​តេស្ត​រហ័ស​នេះ ដើម្បី​ទប់ស្កាត់​ការចម្លង​ចូលមក​ក្នុង​ជួរ​កងកម្លាំង ក៏ដូចជា​ក្រុមគ្រួសារ​កងទ័ព ដោយសារ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ កងទ័ពមាន​តួនាទី​សំខាន់​ក្នុងការ​សហការ​បំពេញ​ប្រតិបត្តិ​ការជួយ​អាជ្ញាធរតាម​គ្រប់​រូបភាព ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

លោកឧ​ត្ត​ម​សេនីយ៍ទោ​មេបញ្ជាការ ក៏បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ក្នុង​អង្គភាព ត្រូវតែ​បន្ត​យកចិត្តទុក​ដាក់​អោយបាន​ខ្ពស់ និង​ធ្វើ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេសអនុវត្តតាម អនុសាសន៍របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​វិធានការ <<៣​ការពារ និង៣​កុំ​>>​ទាំងអស់គ្នា​។​

គួរ​បញ្ជាក់ថា លទ្ធផលនាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រងសៀមរាប ទាំ​អស់អវិជ្ជមាន ១០០% ៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម