ព័ត៌មានជាតិ
ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ២០២១» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ
កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ
ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករ ដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ។

យុទ្ធនាការនេះនឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និងសិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart។
ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួនជាង ៦សែន ២មឺុន នាក់លើ Facebook យុទ្ធនាការ Plengសង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថានឹងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាមិនខាន។ ដើម្បីអបអរដល់ទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងស្នាដៃរបស់ពួកគេ។ អតិថិជនក្រុមហ៊ុន Smart អាចទាញយកកម្មវិធី Pleng by Smart ឫអាចរីករាយជាមួយនឹងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធីPleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។
អតិថិជន ដែលប្រើប្រាស់កម្មវិធី Premiumអាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Proក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិតដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអិុនធឺណិតក៏ដោយ។

កម្មវិធី Pleng by Smart បានបង្ហាញបទចម្រៀង និងសិល្បករជាតិ និងអន្តរជាតិដែលមានអ្នកស្ដាប់ច្រើនបំផុតលើPleng by Smart នឹងត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖
សិល្បការិនីខ្មែរទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng
ត្រឹមពាក់កណ្តាលឆ្នាំ 2021

សិល្បករខ្មែរទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng
ត្រឹមពាក់កណ្តាលឆ្នាំ 2021

ចម្រៀងខ្មែរទាំង 10 បទចេញឆ្នាំ ២០២១ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng

សិល្បករ សិល្បការិនីខ្មែរទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Plengត្រឹមពាក់កណ្តាលឆ្នាំ 2021

ចម្រៀងខ្មែរទាំង 10 បទ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Plengត្រឹមពាក់កណ្តាលឆ្នាំ 2021

ចម្រៀងអន្តជាតិទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Plengត្រឹមពាក់កណ្តាលឆ្នាំ 2021

សិល្បការិនីអន្តជាតិទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Plengត្រឹមពាក់កណ្តាលឆ្នាំ 2021

សិល្បករអន្តជាតិទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Plengត្រឹមពាក់កណ្តាលឆ្នាំ 2021

-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


