ព័ត៌មានជាតិ
មណ្ឌលព្យាបាលអ្នកជំងឺកូវីដនៅខេត្តកោះកុង ច្នៃកេសក្រដាសធ្វើជាគ្រែ ដាក់ដំណើរការប៉ុន្មានថ្ងៃទៀតនេះ
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺនៅខេត្តកោះកុង នឹងបើកឱ្យដំណើរការនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០១នេះ ដែលនឹងជួយសម្រួលដល់ការព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាលកាន់តែប្រសើរឡើងថែមទៀត ។
លោក ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ការងាររៀបចំមណ្ឌលនេះសម្រេចបាន៩៨% ហើយនឹងបញ្ចប់ការរៀបចំនេះ ក្នុងរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ។
លោកអភិបាលរងខេត្តបានបន្តទៀតថា អ្វីដែលនៅសល់ គឺនៅកែសម្រួលបន្តិចបន្តួច និងរៀបចំអនាម័យតែប៉ុណ្ណោះ។

មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដែលអាជ្ញាធរខេត្តកោះកុងបានរៀបចំ អាចផ្ទុកគ្រែអ្នកជំងឺបានប្រមាណ ៦០០។ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ។ ការប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺនេះ ក្រោមការគាំំទ្រពីមូលនិធិឆ្មាបាត់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ជាបន្ទាន់សម្រាប់អ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង៕
អត្ថបទ ៖ សំអឿន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


