ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំដល់ ម្ចាស់ការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការ ណែនាំអោយម្ចាស់ការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលបុគ្គលិក និងកម្មករ-និយោជិតកំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានវិធានការរឹតបន្តឹងឱ្យកាន់តែមានប្រសិទ្ធភាព។
នេះបើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅល្ហាចថ្ងៃទី២៣ កក្កដានេះ ដែលក្នុងសេចក្ដីណែនាំនេះ មានខ្លឹមសារមួយចំនួនថា ៖
ផ្អែកតាមការវាយតម្លៃលើសភាពការណ៍វិវឌ្ឍថ្មីនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នារយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្តបន្ទាប់ ក្នុង ចំណោមបុគ្គលិក និងកម្មករ-និយោជិតកំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងអត្រាប្រឈមខ្ពស់ គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានវិធានការរឹតបន្តឹងឱ្យកាន់តែមានប្រសិទ្ធភាព។
ចំពោះមុខ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងាររបស់ការដ្ឋានរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ ម្ចាស់ការដ្ឋាន : អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំនួន ១-ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្ដីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត រាជធានីភ្នំពេញ។
២.ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបញ្ជីឈ្មោះ លេខទូរសព្ទ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅក្នុងអំឡុង ពេលបំពេញការងារ និងព័ត៌មានចាំបាច់មួយចំនួនទៀតរបស់បុគ្គលិក និងកម្មករ-និយោជិតទាំងអស់ ដែលកំពុងបម្រើការងារក្នុងការដ្ឋានសំណង់នីមួយៗ ផ្ដល់ជូនមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីងាយស្រួលក្នុងការកំណត់ អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ប្រសិនបើមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង ការដ្ឋានសំណង់ជាយថាហេតុ។
៣. ចាត់ឲ្យមានអ្នកចែកម៉ាស់ វាសំកម្ដៅ បាញ់ទឹកអាល់កុល ឬ ដែលអាល់កុល និងអនុវត្តការស្កេន QR Coke ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលការដ្ឋាន និងតម្រូវឱ្យគ្រប់បុគ្គលទាំងអស់ ដែលមានវត្តមានក្នុងការដ្ឋានសំណង់ ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាទាំងអស់៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


