ព័ត៌មានជាតិ
សសយក ខេត្តស្វាយរៀង ប្រគល់ម៉ាស និងអាល់កុលមួយចំនួន ជូនដល់សមាគមសម្ព័ន្ធយុវជនវៀតណាមខេត្តតៃនីញ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ស្វាយរៀង ៖ នៅព្រឹកថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត បានអញ្ជើញប្រគល់ម៉ាសចំនួន ២៥កេះ ស្មើនឹង ៥០,០០០ម៉ាស់, អាល់កុលចំនួន ២៥កាន ស្មើនឹង ៧៥០លីត្រ ជូនដល់សមាគមសម្ព័ន្ធយុវជនវៀតណាមខេត្តតៃនីញ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងពិធីនោះផងដែរមានការចូលរួមពីលោក រាណ សុវណ្ណារិទ្ធិ សមាជិកអចិន្ត្រៃយ៍ និងលោក សៅ សុភាព សមាជិកគណៈកម្មាធិការ ខេត្ត លេខាធិការដ្ឋាន សសយក ខេត្ត និងគណៈកម្មាធិការ សសយក ក្រុងបាវិត។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកឌី វិជ្ជា ប្រធាន សសយកខេត្ត ជូនសមាគមសម្ព័ន្ធយុវជនវៀតណាមខេត្តតៃនីញ ដែលកំពុងជួបប្រទះនៃវិបត្តជំងឺកូវីដ១៩។

លោកបន្តថា លើសពីនេះទៅទៀតក្នុងក្របខណ្ឌយុវជន ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងយុវជនទាំង២ សម្ភារម៉ាសចំនួន ២៥កេះ ស្មើនឹង ៥០,០០០ម៉ាស់, អាល់កុលចំនួន ២៥កាន ស្មើនឹង ៧៥០លីត្រ ទាំងនេះគឺជាការជួយគ្នាទៅវិញទៅមកពេលមានទុកលំបាក ក្នុងគ្រាកំពុងជួបជំងឺកូវីដ-១៩៕
ដោយ ៖ ភក្ដី





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


