ព័ត៌មានជាតិ
ធុងបែងចែកសំរាមជិត៩០០ធុងកំពុងប្រើប្រាស់នៅទូទាំងប្រទេសដើម្បីបរិស្ថានស្អាតក្នុងសហគមន៍
គិតមកដល់បច្ចុប្បន្ន ធុងបែងចែកសំរាមចំនួន៨៧០ធុងត្រូវបានដាក់ជូន និងកំពុងប្រើប្រាស់នៅសាលារៀន ទីកន្លែងសាធារណៈ រមណីយដ្ឋាននានានៅទូទាំងប្រទេស ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍។
ជាក់ស្តែងធុងបែងចែកសំរាមទាំង៦០ធុងបន្ថែមទៀតរបស់កូកាកូឡាត្រូវបានប្រគល់ជូនរដ្ឋបាលឃុំចំនួន៣នៃស្រុកព្រៃឈរ ដើម្បីផ្តល់ជូនទៅតាមសាលារៀន សាលាឃុំ មណ្ឌលសុខភាព វត្តអារាម និងផ្សារនានានៅក្នុងមូលដ្ឋានឃុំនីមួយៗ ទុកសម្រាប់ប្រើប្រាស់ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថានប្រកបដោយចីរភាព ដោយគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យ «រួមគ្នាដើម្បីបរិស្ថានស្អាត»។

ពិធីប្រគល់ទទួលធុងបែងចែកសំរាមនេះ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ដោយមានការចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានលើកឡើងថា ធុងបែងចែកសំរាមទាំង៦០ធុងបន្ថែមនេះ នឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការបែងចែកសំរាមងាយស្រួលក្នុងការទាញយកមកកែច្នៃឡើងវិញនៅសំរាមប្លាស្ទិក និងគ្រប់គ្រងសំរាមប្រភេទផ្សេងទៀតបានល្អប្រសើរ។
កញ្ញាបានបន្ថែមទៀតថា «កង្វល់ជុំវិញការគ្រប់គ្រងសំរាមនិងការលើកកម្ពស់បរិស្ថានស្អាតជាកង្វល់រួមទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសការអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍យើងផ្ទាល់តែម្តង»។

លោក ផាន អូន បានពាំនាំការថ្លែងអំណរគុណរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលតែងតែចូលរួមសហការក្នុងសកម្មភាពការងារជួយសង្គម តួយ៉ាងថ្ងៃនេះ ធុងបែងចែកសំរាមទាំង៦០ធុងនេះ នឹងចូលរួមចំណែកក្នុងការជួយថែរក្សាបរិស្ថាននិងអនាម័យក្នុងមូលដ្ឋានឃុំទាំងបីនេះប្រកបដោយប្រសិទ្ធភាពក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


