អាជ្ញាធរខេត្តកំពង់ឆ្នាំងសម្រេច​បិទផ្សាររមាស​ជា​បណ្តោះអាសន្ន ក្រោយផ្ទុះជំងឺកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំងសម្រេច​បិទផ្សាររមាស​ជា​បណ្តោះអាសន្ន ក្រោយផ្ទុះជំងឺកូវីដ-១៩

បានផុស

នៅ


​​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​សម្រេច​បិទ​​ផ្សារ​រមាស​ជា​បណ្តោះអាសន្ន ដែលស្ថិតនៅ​ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹកផុស​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា «ត្រូវបានបិទជាបណ្ដោះអាសន្នផ្សាលើក្រុងកំពង់ឆ្នាំងចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការសម្រេចជាថ្មី ហើយការបិទជាបណ្ដោះអាសន្នទីតាំងខាងលើនេះដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានធ្លាប់បានចេញចូលទីតាំងខាងលើ»។

លោក អភិបាលខេត្តបានបន្តថា ក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះរដ្ឋបាលខេត្តបានដាក់ចេញវិធានការមួយចំនួនដូចជាបិទទីតាំងផ្សារលើទាំងមូល ផ្អាកសកម្មភាពលក់ដូរ និងការចេញចូលទីតាំងនេះតម្រូវឱ្យអាជីវករផ្សារទាំងអស់ធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាននិងទីសំណាក់រៀងៗខ្លួនឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោលដើម្បីធ្វើចត្តាឡីស័កនិងយកសំណាក។

លោក អភិបាលខេត្តបានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលនៅទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះតទៅ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ក្រោយអវត្តមានជាង៥ឆ្នាំ ពេលនេះសត្វត្មាតត្នោត និងត្មាតផេះ បានវិលត្រលប់ទៅកាន់ ដែនជម្រកសត្វព្រៃស្រែពកវិញហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services