ព័ត៌មានជាតិ
ជីដូនឈឺហូបបាយលែងកើត បន្លំលួចទឹកដោះគោមួយកំប៉ុងនៅផ្សារឡាក់គី ត្រូវសន្តិសុខចាប់ខ្លួន
ស្រ្តីម្នាក់ត្រូវបានសន្តិសុខផ្សារឡាក់គីចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីបានលួចទឹកដោះគោមួយកំប៉ុងយកទៅឱ្យជីដូនដែលហូបបាយលែងកើត តែត្រូវសមត្ថកិច្ចមិនមានចំណាត់ការលើសំណុំរឿងនេះទេ ក្រោយដឹងការពិត។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
យ៉ាងណានៅថ្ងៃទី២៦ ខែកក្កដា នេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ ដែលបានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ១កំប៉ុងយកឱ្យយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទល្មើសធ្ងន់ណាស់មែនទេ?

ប្រភពដដែលបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យក្រុមការងារប្រតិកម្មរហ័សខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតបបំភ្លឺករណីខាងលើ។ ចំពោះករណីអំពើលួច នេះពិតជាមានមែន កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបុគ្គលឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឲ្យជីដូនដែលឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គីឃើញក៏បានឃាត់ខ្លួនឲ្យសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ដែលយកបុគ្គលឈ្មោះ យ៉ា ស្រីដា ទៅដាក់ទោសនោះទេ។

លើសពីនោះទៀតបន្ទាប់ពីពិនិត្យលទ្ធភាពជាក់ស្តែង និងដោយក្តីអាណិតអាសូរ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអប់រំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយក្នុងនោះដែរ ឯកឧត្តមព្រះរាជអាជ្ញា បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ បន្ថែម ដើម្បីយកទៅទិញទឹកដោះគោឲ្យជីដូនដែលកំពុងមានជម្ងឺ។ ដែលវាផ្ទុយពីការពិតដែលសាសាធារណជន និងបណ្តាញសង្គមមួយចំនួនមានការភាន់ច្រឡំថាជាការអនុវត្តច្បាប់តឹងរ៉ឹងចំពោះបុគ្គលដែលលួចម្សៅដោះគោនោះ។
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


