Connect with us

ព័ត៌មានជាតិ

ផ្លូវ ១៥១​ ផ្សារព្រែកព្នៅ ដោះ​មិនចេញ​​រាប់ឆ្នាំ​ អាជ្ញាធរ​ចុះបើក​ផ្លូវ​​ឲ្យ​ស្រឡះ​ លែង​ឲ្យ​លក់​ដូរ​លើ​ផ្លូវ​ដូ​ចមុន

បានផុស

នៅ

ភ្នំពេញ ៖ ផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅ និងកន្លែងយឿត្រី​តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិពោធិមង្គល ត្រូវ​បាន​អាជ្ញាធរចុះ​​រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ លែង​ឲ្យ​មាន​ការ​លក់​ដូរ​លើ​ផ្លូវ​បង្ក​ការ​កកស្ទះ​​ដល់អ្នក​ដំណើរ​។

លោករឿន ចំរុង ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ១៥១ក្នុងភូមិព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ បានលើកឡើងថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានរៀបចំសណ្តាប់ធ្នាប់ទីតាំងផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះបានស្អាត មានសណ្តាប់ធ្នាប់ល្អ លែង​ឲ្យ​មាន​អ្នក​លក់​ដូរ​លើផ្លូវរញេរញ៉ៃ អាច​​ឲ្យ​អ្នក​ដំណើរ​ចរាចរឆ្លងកាត់ទៅមកបានល្អ មិនស្ទះ​ដូចកាលពីមុននោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​រូប​នេះ​បន្ត​ថា ទីតាំងផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះ កាលពីមុនអ្នកលក់បានដាក់កញ្ច្រែងបន្លែ ផ្លែឈើលក់លើផ្លូវរញេរញ៉ៃគ្មានសណ្តាប់។ ចំណែកចរាចរឆ្លងកាត់ទៅមកបើព្រឹកឡើងវិញស្ទះគ្មាននរណាចង់ឆ្លងកាត់តាមផ្លូវនេះនោះឡើយ។ តែមកដល់បច្ចប្បន្ននេះអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់លែង​ឲ្យ​មានអ្នក​លក់​លើផ្លូវបង្កភាពងរញេរញ៉ៃ ហើយចរាចរឆ្លងកាត់ទៅមកមិន​ស្ទះ​ដូចកាលពីមុនទៀតនោះទេ។

ចំណែកលោកនួន សុខនីន ប្រជាពលរដ្ឋរស់សង្កាត់សំរោង មុខរបរដឹកផ្កាឈូកលក់បានលើកឡើងថា កន្លងមក​យឿត្រីនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពោធិមង្គល បានបង្កភាពរញេរញ៉ៃជាខ្លាំង និងស្ទះចរាចរដោយសារការដាក់លក់ត្រី និងផ្ទេរត្រីចេញពីរថយន្តធំៗ តាំងពីពាក់កណ្តាលយប់រហូតដល់ភ្លឺ ដែលបង្កឲ្យមានសំរាមគរចោលអារាត់អារាយពេញផ្លូវ ហើយការរៀបចំរបស់អាជ្ញាធរដូចវែកចកអញ្ចឹង។

លោកបន្តថា ការរៀបចំរបស់អាជ្ញាធរទាំងយប់ទាំងថ្ងៃ ឃើញថាបានផលល្អដោយមួយរយៈចុងក្រោយនេះ គឺនៅត្រង់ចំណុចយឿត្រីភូមិពោធិមង្គលនេះ អ្នកដំណើរឆ្លងកាត់លែងរអ៊ូរទាំពីការស្ទះចរាចរ និងលែងមានសំរាម​បោះចោល ព្រមទាំងក្លិនត្រីឆ្អេះឆ្អាបដូចមុនទៀតឡើយ។

លោកសុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែកព្នៅ​បានមានប្រសាសន៍ថា ក្នុងការរៀបចំកន្លងមក អាជ្ញាធរបានសុំណូមពរឲ្យប្រជាពលរដ្ឋចូលរួម​សហការទាំងអស់គ្ នា​ធ្វើយ៉ាងណាបង្កើន​សោ​ភ័ណ្ឌ​ភាព ក៏ដូចជាការជួយ​សម្រួល ការកកស្ទះ​ចរាចរ ដែល​បណ្ដា​លមកពី​ការលក់ដូបង្កភាពរញ៉េរញ៉ៃ និងចត​រថយន្ដគ្មាន​សណ្ដាប់ធ្នាប់។

លោកបញ្ជាក់ថា ក្នុងការរៀបចំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅនៅតែធ្វើរាល់ថ្ងៃ គឺធ្វើដូចភ្លៀងរលឹម ហើយក្នុងដំណាក់កាលនៃការីករាលដាលនៃជម្ងឺកូវីដ១៩នេះ អាជ្ញាធរ​ក៏​ចាប់បង្ខំតែម្តងមិនឲ្យលក់ដូរំលោភលើផ្លូវ បង្កភាពអនាធិប្បតេយ្យទៀតឡើយ ដោយសារ​ព្រួយបារម្មណ៍ពីអាយុជីវីតរបស់ប្រជាពលរដ្ឋ ដែលលក់ដូបង្កភាពរញេរញ៉ៃ មានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ១៩នោះ។

​លោក​បន្ត​ថា មកដល់ពេលនេះទីតាំង​ទាំង​ពីរ​នេះ​ រៀបចំបានប្រមាណជាងប៉ែតសិបភាគរយហើយ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម