ព័ត៌មានជាតិ
ជ្រូក៨ក្បាលនាំចូលខុសច្បាប់ តាមច្រករបៀងស្រុកអូជ្រៅសមត្ថកិច្ចចាប់បានយកទៅបំផ្លាញចោល
សមត្តកិច្ចបានធ្វើការបង្ក្រាបសត្វជ្រូកចំនួន ៨ក្បាល ដែលឈ្មួញលួចនាំចូលតាមច្រករបៀងយកមកលក់តាមជាយដែន ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជ្រូកទាំង៨ក្បាលនោះក្រោយពីចាប់បានយកមកដុតកំទេចចោលនៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១។

ការឃាត់ចាប់ជ្រូកនេះបានក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ាប្រតិភូរាជារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាមកយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានមានប្រសាសន៍ថាជ្រូកដែលចាប់បាននេះពួកក្រុមឈ្មួញកាប់មកពីប្រទេសថៃហើយជាស្រេចលោកបានដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ។

សមត្តកិច្ចប្រាប់ថាសត្វជ្រូកនេះ នាំចូលមកពីប្រទេសថៃ សម្រាប់លក់ចែកចាយបន្តតាមភូមិក្បែព្រំដែនកម្ពុជា-ថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមាន តំណាងម្ចាស់ជ្រូក ឈ្មោះ វន្នី វន្ថា នៅស្រុកអូជ្រៅ ពេលចាប់បានហើយក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅដុតកំទេចចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕ ដោយៈ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


