ព័ត៌មានជាតិ
បាត់មុខរាប់ឆ្នាំ អាន គុណកូឡា ប្រើជីវិតរស់នៅយ៉ាងសាមញ្ញ ក្រោយរៀបការមានប្រពន្ធ កូនរួច
ភ្នំពេញ៖តារាចម្រៀងលោកអាន គុណកូឡា មួយរយ:ចុងក្រោយនេះត្រូវបានទស្សនិកជនកត់សម្គាល់ថាសម្រាប់អាជីពសិល្ប:ហាក់មិនមានសន្ទុះដូចមុនៗឡើយ ពោលគឺចាប់តាំងពីលោកបាត់មុខជាច្រើនឆ្នាំមកនេះ។

ជាការពិតការបាត់មុខរបស់លោក អាន គុណកូឡាពីវិថីសិល្បៈចម្រៀងច្រើនឆ្នាំមកនោះបានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់គ្រប់គ្នា ដោយយល់ថាលោកបោះបង់ការងារសិល្ប:ចោលទាំងស្រុង ខណ:មិនដែលឃើញលេចមុខលើឆាកប្រគុំតន្រ្តីតាមកម្មវិធីនានាទេ។

យ៉ាងណាមិញក៏ស្រាប់តែលេចឮដំណឹងថា លោកបានសម្រេចបញ្ចប់ភាពនៅលីវដោយរៀបការស្រប់ច្បាប់ជាមួយភរិយាស្រស់ស្អាតដើម្បីចាប់ ដៃគ្នាសាងសុភមង្គលគ្រួសារ។តួយ៉ាងបច្ចុប្បន្នលោ ក អាន គុណកូឡា កំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញជាមួយភរិយានិងកូនជាទីស្រឡាញ់។
ទន្ទឹមគ្នានេះដែរគេតែងឃើញលោកនិងភរិយាបង្ហាញពីស្នាមញញឹម ដោយភាពរីករាយហាក់មានសេចក្ដីសុខសុភមង្គលខ្លាំងបំផុតបន្ទាប់ពីភរិយាសម្រាលបានកូនប្រុសដំបូង ជាចំណងដៃអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ហើយក្នុងនោះក៏ទទួលបានការសាទរពីសំណាក់អ្នកគាំទ្រមិត្តភក្តិរួមអាជីពផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ១ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន