ព័ត៌មានជាតិ
នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈ
នគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី កើតមានករណី រំលោភសេពសន្ថវៈ នៅចំណុចរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ហ.ម.រ អាយុ ២១ ឆ្នាំ មានមុខរបរជាអ្នកទិញ-លក់អេតចាយ ស្នាក់នៅក្នុងរោងអេតចាយ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសជនសង្ស័យឈ្មោះ ផាន់ ដារ៉ា អាយុ ២៩ ឆ្នាំ មុខរបរជាអ្នកទិញ-លក់អេតចាយដូចគ្នា ស្នាក់នៅក្នុងរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កាលពីវេលាម៉ោង ២២ យប់ថ្ងៃទី ២៣ ខែកក្កដា នារីរងគ្រោះកំពុងអង្គុយក្នុងបន្ទប់ នៅរោងទិញលក់អេតចាយ តែម្នាក់ឯង ដោយសារឈ្មោះ ហុង ជិន ត្រូវជាប្ដី បានចេញទៅទិញអ៊ីវ៉ាន់នៅខេត្តកោះកុង។

ពេលនោះជនសង្ស័យឈ្មោះ ផាន់ ដារ៉ា ដែលជាអ្នករកស៊ីទិញលក់អេតចាយជាមួយគ្នា ឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏បានដើរចូលក្នុងបន្ទប់របស់ជនរងគ្រោះបើកទូរទឹកកកយកទឹកផឹក រួចក៏បានដើរមកចាប់អោបថើបជនរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេច០១លើក។
ជនសង្ស័យក្រោយពីធ្វើសកម្មភាពហើយក៏បានដើរចេញទៅវិញបាត់ រួចជនរងគ្រោះក៏បានងើបទៅងួតទឹក និងចូលដេកធម្មតា ដោយមិនបានប្រាប់ប្តីឱ្យបានដឹងឡើយ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទេ ព្រោះខ្លាចមានការបែកបាក់គ្នាជាមួយគ្រួសារ និងខ្លាចខ្មាស់គេផង។
រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១ វេលាម៉ោង០៩ ប្ដីរបស់នាងបានត្រឡប់មកដល់រោងទិញលក់អេតចាយ មានការសង្ស័យទៅលើជនរងគ្រោះ ក៏បានព្យាយាមសួរនាំជនរងគ្រោះ ហើយជនរងគ្រោះក៏បានប្រាប់រឿងហេតុខាងលើ ឱ្យប្តីបានដឹងរួចឈ្មោះ ហុង ជិន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ហើយឃាត់ខ្លួនឈ្មោះ ផាន់ ដារ៉ា ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ យកមកធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ផាន់ ដារ៉ា ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


