ព័ត៌មានជាតិ
៦ចំណុច ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាលវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងនូវ៦ចំណុច ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាលវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។ ការលើកឡើងខាងលើនេះក្នុងឱកាសអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ “ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន” នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួង លើកឡើងថា ជំនួយរបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ នៅក្នុងក្របខណ្ឌ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។
លោកស្រី ទួត បញ្ញា លើកឡើងទៀតថា ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ប្រទេសទាំងពីរ នឹងនៅតែខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀត ក្នុងនោះរួមមាន៖
ទី១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ទី២. រួមគ្នាស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណាសម្រេចឱ្យបាន នូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣ តាមរយៈការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម។

ទី៣. បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអនុវត្តន៍គម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌នៃប្រជាជន និងប្រទេសទាំងពីរ។
ទី៤. បន្តការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ កាន់តែជិតស្និទ្ធ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍គ្រប់កំរិតស្ថាប័ន នៃប្រទេសទាំងពីរឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អនុគ្រោះ។
ទី៥. បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍដើម្បីទាំងអស់គ្នា ដោយផ្អែកលើគោលការណ៍សន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទី៦. បន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី ដូចជាក្នុងក្របខណ្ឌអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ព្រមទាំងប្រកាន់ខ្ជាប់ពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

បើតាមលោកស្រី ទួត បញ្ញា លើកឡើងថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងត្រូវការជាចាំបាច់ ក្នុងនោះកម្ពុជាបានទទួលក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាជំនួយសម្ភារៈ បរិក្ខារពេទ្យ ព្រមទាំងវ៉ាក់សាំងក្នុងចំនួនជាច្រើនលានដូស ក្នុងរូបភាពជាជំនួយ និងការបញ្ជាទិញ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


