ព័ត៌មានជាតិ
បឹងប្រវត្តិបុរាណមួយ រងការលួចទន្ទ្រានយកធ្វើជាកម្មសិទ្ធិបុគ្គល ដោយសារហាងឆេងដីមានតម្លៃ
ខេត្តកណ្តាល៖ បឹងធម្មជាតិដ៏ធំវែងមួយកន្លែងដែលមានជាប់ពាក់ព័ន្ឋជាមួយប្រវត្តិសាស្រ្តខ្មែរបុរាណផង មានអាយុជិត១ពាន់ឆ្នាំមកហើយនោះ បានរងការលួចទន្ទ្រានរំលោភយកពីឧកញ៉ា និងក្រុមឈ្មួញអ្នកមានលុយកាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ ដោយសារតែហាងឆេងដីមានតម្លៃខ្ពស់។

បឹងនោះ មានឈ្មោះថា “បឹងរោងទូក” មានទីតាំងនៅខាងកើតរមណីយដ្ឋានភ្នំព្រះរាជទ្រព្យប្រហែលជាង១គីឡូម៉ែត្រ ស្ថិតក្នុងឃុំផ្សារដែក ឃុំភ្នំបាត និងឃុំពញាឮ ស្រុកពញាឮខេត្តកណ្តាល។
វិសាលភាពនៃបឹងរោងទូកកាលពីក្រោយឆ្នាំ១៩៧៩ធំណាស់ និងមានប្រវែងរាប់គីឡូម៉ែត្រលាតសន្ធឹងពីជើងទៅត្បូង ខាងកើតនៅជាប់ឃុំពញាឮ ខាងលិចជាប់ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
បច្ចុប្បន្ន “បឹងរោងទូក” បានរងការរំលោភបំពានទន្ទ្រានយកពីសំណាក់ឧកញ៉ា និងក្រុមឈ្មួញអ្នកមានលុយមួយចំនួនទៀត ដោយមានការត្រូវរ៉ូវគ្នាពីមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន កាលពីរយៈពេលកន្លងមកនេះ។
ដោយសារតែលួចទន្ទ្រានយកបែបនេះបានធ្វើឱ្យផ្ទៃ បឹងរោងទូក នេះនៅរួមតូច ហើយចំណុចខ្លះសូម្បីតែប្រជាទៅនេសាទត្រី នៅទីនោះក៏មិនបានផង មានការហាមឃាត់ពីអ្នកការពារដីឱ្យយឈ្មួញ ជាហេតុធ្វើឱ្យប្រជាជនមានការរិះគន់ថា មានការបើកដៃឱ្យឈ្មួញលួចទន្ទ្រានយកដីបឹងតាមចិត្ត។

ថ្មីៗនេះក៏មានការលួចទន្ទ្រានចាក់ដីលប់យកផ្នែកខ្លះនៃ បឹងរោងទូក នេះជាច្រើនកន្លែងដែរ ប៉ុន្តែកន្លែងខ្លះត្រូវបានបង្ក្រាប ឯកន្លែងខ្លះទៀតមិនបានបង្ក្រាប។
លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដែលទើបឡើងមកកាន់តំណែងបានជាង៣ឆ្នាំកន្លងមកនេះ បានមានប្រសាសន៍តបប្រាប់ភ្នាក់ងារ “កម្ពុជាថ្មី” ថា លោកបានបញ្ជាឱ្យបង្ក្រាបការលួចទន្ទ្រានយកដីបឹងនេះបាន ១ករណី នៅក្នុងឃុំពញាឮ។
បើតាមចាស់ៗនៅតំបន់នោះបាននិយាយប្រាប់កូនចៅតៗគ្នាថា បឹងរោងទូក នេះមានប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ឋនឹងស្តេចជំនាន់មុនជាច្រើនតំណ និងមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ គឺបឹងនេះមានតាំងពីមុនស្តេចជំនាន់មុនបានបង្កើតរាជវាំងនៅក្រុងឧដុង្គ និងក្រោយមកបង្កើតរាជវាំងនៅលង្វែកដែលកាលនោះដែនដីខ្មែរសម្បូរទឹកធំជាងដែនដីគោក ហើយបានប្រើទូក ឬសំពៅធ្វើជាយានជំនិះសំរាប់ដឹកជញ្ជូនកងទ័ពទៅធ្វើសង្គ្រាមច្បាំងការពារទឹកដី ដោយបានយកបឹងនេះធ្វើជាចំណតចតទូក ចតសំពៅផ្សេងៗ នៅទីនោះព្រោះនៅក្បែរវាំង ឬបន្ទាយដោយមានធ្វើជំរក ឬរោងការពារ ទូកនោះផង ទើបប្រជាជនសម័យនោះបានហៅបឹងនេះ ថា “បឹងរោងទូក” តៗគ្នារហូតមកដល់សព្វថ្ងៃនេះ។
“បឹងរោងទូក” ជាបឹងដ៏មានសារៈសំខាន់មួយផ្តល់ផលប្រយោជន៍ប្រជាជនរាប់ម៉ឺនគ្រួសារយកទឹកបឹងនេះសម្រាប់ស្រោចស្រពដំណាំស្រូវ និងបន្លែបង្ការផ្សេងៗ និងជាអាងសម្រាប់នេសាទត្រីរបស់ពួកគាត់ផងដែរ៕
អត្ថបទ៖ ប៊ុនសឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


