Connect with us

ព័ត៌មានជាតិ

អនុវត្តបម្រាមគោចរ​៤០គោលដៅ នៅស្រុករមាសហែក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ

បានផុស

នៅ

ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅយប់ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២១ លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក និង​ជាប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលស្រុករ បានបន្ត​ដឹកនាំ កម្លាំងចម្រុះ ចុះអនុវត្តសេចក្តីសម្រេចលេខ ០៨៣/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រយៈ​ពេល១៤ថ្ងៃគិតចាប់ពីម៉ោង២៣:៥៩ នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានក្រុងបាវិត​ខេត្តស្វាយរៀង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក​បាន​មានប្រសាសន៍​អោយដឹងថា​ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក​ គឺមាន​៤០​គោលដៅ​ក្នុងនោះ​រួមមាន​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម១៤​គោលដៅ ព្រំប្រទល់​ស្រុក​និង​ស្រុក ៦​គោលដៅ ទីប្រជុំជន៥​គោលដៅ និង​ព្រំប្រទល់​ឃុំចំនួន​១៦​គោលដៅ។​

ដើម្បី​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​និង​ធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំង​អស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត​ស្វាយរៀង​ពិសេស ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ប្រភេទអនុញ្ញាតត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមក អង្គុយ ឬទទួលទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ។ ហាមឃាត់ការជួបជុំ ការលក់ដូរ និង សេពគ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការបម្រាមគោចរ ( ចាប់ពីម៉ោង២១:០០ នាទី ដល់ម៉ោង ៣:០០ នាទី )​។​

លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បើ​គ្មាន​ការ​ចាំ បាច់​សូមកុំ​ចេញ​ក្រៅ​ផ្ទះ​ ហើយ​រាល់​ការធ្វើដំណើរ​ត្រូវមាន​លិខិតស្នាម​បញ្ជាក់​ពីអង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរ​មូលដ្ឋាន​អោយ​ត្រឹមត្រូវ​ និង​បន្ត​ចូលរួម អនុវត្តតាម​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​តាមរយៈ​ការ អនុវត្ត​នូវ​វិធានការ​ជា​បន្តបន្ទាប់រ​បស់​ក្រសួងសុខាភិបាល ជាពិសេស​ការរក្សា​អនាម័យ លាងដៃ​ឲ្យ​ស្អាត ពាក់​ម៉ាស​ជា​ចាំបាច់ និង ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល និង វិធានការ​៣​កុំ​និង​៣​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៦ នាទី មុន

Angelababy ផ្សាយផ្ទាល់ប្រឹងរកលុយបន្ថែម តែត្រូវគេដេញឲ្យចាកចេញពីកម្មវិធី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាស​ត្រៀម​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន

សន្តិសុខសង្គម១ ម៉ោង មុន

ផ្អាកការងារបណ្ដោះអាសន្នមន្ត្រីជាប់កិច្ចសន្យាម្នាក់ និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ពាក់ព័ន្ធករណីចាប់ម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ តម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសប្រភេទថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម

Sokha Hotels

ព័ត៌មានពេញនិយម