ព័ត៌មានជាតិ
ដុតបំផ្លាញគ្រឿងញៀនជាង៤៦៨គីឡូក្រាម នៅក្រុងព្រះសីហនុ
គ្រឿងញៀនចំនួនប្រមាណជាង៤៦៨គីឡូក្រាម ត្រូវបានអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធិ នាំយកមកធ្វើការដុតកម្ទេចចោល នាព្រឹកថ្ងៃទី០៣ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចដីឡូមួយកន្លែង ស្ថិតភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។

លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ តំណាងអយ្យការអមសាលាដំបូងខេត្តមានប្រសាសន៍ថា នេះគឺជាការដុតរួមគ្នាគ្រឿងញៀន រវាងខេត្តព្រះសីហនុនិងខេត្តកំពត ដែលជាវត្ថុតាង បានបញ្ចប់ក្តីនៅតាមសាលាដំបូងខេត្តព្រះសីហនុនិងខេត្តកំពត សរុបចំនួន២០៥សំណុំរឿងព្រហ្មទណ្ឌ ដែលមានគ្រឿងញៀនចម្រុះសរុបជាង៤៦៨គីឡូក្រាម ក្នុងនោះសាលាដំបូងខេត្តព្រះសីហនុមាន១៨៥សំណុំរឿងព្រហ្មទណ្ឌមានវត្ថុតាងគ្រឿងញៀនចំនួន៤៦៨.៦០២,៥៧ក្រាម និងសាលាដំបូងខេត្តកំពត មាន២០សំណុំរឿងព្រហ្មទណ្ឌ មានវត្ថុតាងគ្រឿងញៀនចំនួន១៣,៤៤ក្រាម។ ហើយការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាការឆ្លើយតបបង្ហាញពីសកម្មភាពឲ្យសាធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀនដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយត្រូវបានដុតបំផ្លាញចោល។

លោក សៀង សុខ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ហើយចំពោះជនល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានយកទៅផ្ដន្ទាទោសដាក់ពន្ធនាគារជាបន្តបន្ទាប់ផងដែរ។ ហើយកិច្ចការនេះ បើទោះបីប្រទេសកម្ពុជាយើងបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ពិតមែន តែអាចនឹងបាត់ទៅវិញនៅថ្ងៃណាមួយ តែមិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបញ្ចប់គ្រឿងញៀនទូទាំងប្រទេសបានឡើយ ព្រោះបរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ប្រសិនបើសមត្ថកិច្ចយើងបង្ក្រាបមិនទាន់ពេលវេលានោះទេ វានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើ ឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសង្គម និងសហគមន៍មិនថានៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំង ប្រទេសកម្ពុជា៕
អត្ថបទ ៖ កោះពស់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


