ព័ត៌មានជាតិ
ពលរដ្ឋលបលួចសាងសង់រោងស្នាក់នៅលើដីរដ្ឋ ត្រូវអាជ្ញាធរចុះរុះរើ
ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនតូចដែលតែងតែនាំគ្នាបំពានច្បាប់ លបលួចសាងសង់រោងស្នាក់នៅលើដីរដ្ឋ នៅពេលនេះត្រូវអាជ្ញាធរមូលដ្ឋានចុះរុះរើភ្លាមៗ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែសីហានេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឺមនី អភិបាលរងខណ្ឌ បានចុះទៅធ្វើការរុះរើសំណង់មិនរៀបរយលើដីរបស់រដ្ឋក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពពីលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឱ្យ “កម្ពុជាថ្មី” ដឹងថា សំណង់មិនរៀបរយដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះរុះរើនៅព្រឹកនេះ គឺចំនួន៥ខ្នងដែលសុទ្ធសឹងជាសំណង់មិនរៀបរយ ធ្វើពីឈើប្រកស័ង្កសី និងប្រកក្រណាត់កៅស៊ូ។

លោកចៅសង្កាត់បញ្ជាក់ទៀតថា ដំបូងឡើងគឺពួកគេសាងសង់ជារោងរស់នៅបណ្តោះអាសន្ន លុះយូរៗទៅទើបពួកគេចាប់ផ្តើមសាងសង់រឹងមាំតែម្តង។ ប៉ុន្តែអាជ្ញាធរមិនបណ្តោយឱ្យមានសំណង់មិនរៀបរយលើដីហាមឃាត់ដែលជាដីរបស់រដ្ឋឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមចាន់១ គាំទ្រនូវចំណាត់ការរបស់អាជ្ញាធរដែលប្រើប្រាស់កម្លាំងទប់ស្កាត់ទាន់ពេល ដែលក្រុមនេះពីមុនទៅសង់សំណង់លើផ្ទៃទឹកបន្លំជាមួយផ្ទះទឹក ហៅបែចិញ្ចឹមត្រី។ លុះដល់ពេលអាជ្ញាធររុះរើអស់ បែជាមកសង់លើដីច្រាំងទន្លេដែលជាតំបន់ហាមឃាត់ទៅវិញ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


