ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង AstraZeneca ជាជំនួយរបស់អង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយ របស់ចក្រភពអង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ ដូសទី៣ ឬដូសជំរុញបន្ថែម ដល់មន្ត្រីជំនាញជួរមុខ។
ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រា ហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃចក្រ ភពអង់គ្លេស នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មន្ត្រីជំនាញជួរមុខ នៅតាមព្រំដែន នឹងត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣មុនគេ ហើយវ៉ាក់សាំងដែលជាជំនួយ របស់ចក្រភពអង់គ្លេសនាពេលនេះ នឹងត្រូវយកទៅចាក់។
បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលអង់គ្លេស ផ្ដល់ជំនួយវ៉ាក់សាំងបន្ថែមទៀត ឬក៏ជួយសម្រួល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca)នេះ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


