ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង ចាប់ផ្តើមដាក់បម្រាមគោចរហើយ
រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្ដើមដាក់បម្រាមគោចរហើយ កាលពីយប់ថ្ងៃទី៤ ខែសីហានេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ខណៈតួលេខអ្នកឆ្លងកូវីដ ប្រចាំថ្ងៃនៅតែមានអត្រាខ្ពស់នៅឡើយ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងថ្លែងថា ការអនុវត្តបម្រាមគោចរនេះ គឺដើម្បីចូលរួមកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩ ព្រោះក្នុងមួយរយៈពេលចុងក្រោយនេះអត្រានៃអ្នកឆ្លងជំងឺក្នុងខេត្តបាត់ដំបងនៅមានចំនួនច្រើនគួរឲ្យព្រួយបារម្ភ។ នៅក្នុងឱកាសដឹកនាំកម្លាំងសមត្ថកិច្ចចុះណែនាំដល់អ្នកលក់ដូរក្នុងពេលរាត្រី លោកអភិបាលក្រុង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងយុវជនសូមចូលរួមអនុវត្តបម្រាមគោចរនេះឲ្យបានគ្រប់ៗគ្នា បើមិនស្ដាប់តាមនោះទេ អាជ្ញាធរនឹងអនុវត្តទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
គួររំលឹកថា រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចដាក់ចេញវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះតទៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សេចក្ដីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម នៅចន្លោះម៉ោង៩យប់រហូតដល់ម៉ោង៣ ទៀបភ្លឺ។ ក្នុងករណីរកឃើញថា បុគ្គល ឬនីតិបុគ្គលទាំងឡាយដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ ដែលប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។


ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៨២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,២៣១នាក់ កំពុងសម្រាកព្យាបាលចំនួន ១,៥៤៥នាក់ និងស្លាប់៤៥នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



