ព័ត៌មានជាតិ
ពីរករណីដែលប៉ូលិសចរាចរផាកពិន័យអ្នកបើកបររាប់ឆ្នាំ ពលរដ្ឋមិនដែលហ៊ានតវ៉ា
ជាច្រើនឆ្នាំ មានបទល្មើសចរាចរណ៍ពីរករណី ដែលមន្រ្តីប៉ូលីសចរាចរណ៍តែងតែផាកពិន័យលើអ្នកបើកបរដែលល្មើស។ តែបើយោងតាមច្បាប់ចរាចរណ៍ ករណីល្មើសទាំងពីរនេះមិនត្រូវផាកពិន័យនោះទេ ហើយការពិន័យទៀតសោត ក៏មិនត្រូវតាមច្បាប់ដែរ។
ករណីទីមួយ៖ បត់ស្តាំពេលភ្លើងក្រហម
កន្លងទៅពេលភ្លើងក្រហមអ្នកបើកបរមិនហ៊ានបត់ស្តាំទេ។ តែមានពីរចំណុចដែលត្រូវបញ្ជាក់៖
- ចំណុចទីមួយ បើភ្លើងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ក្រហមបែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) គឺអ្នកបើកបរមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ។

- តែភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមមិនមានសញ្ញាព្រួញ (ដូចបង្ហាញក្នុងរូបភាព ) អ្នកបើកបរអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ និងអ្នកបើកបរនៅស្តាំដៃទៀត។
ករណីទីពីរ៖ បើកភ្លើងពេលថ្ងៃ
ករណីនេះក៏ឧស្សាហ៍ជួបដែរគឺការបើកភ្លើងពេលថ្ងៃ ដែលពីមុនមានពលរដ្ឋរងការផាកពិន័យពីមន្រ្តីប៉ូលីសចរារណ៍។
ក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃថា ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ។
ភ្លើងពេលថ្ងៃនេះមិនមែនជាភ្លើងហ្វា ហើយក៏មិនមែនជាភ្លើងកូតនោះដែរ។ បណ្តាប្រទេសអភិវឌ្ឍដូចជាអាមេរិក ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែលត្រូវបើកជាប់រហូតតែម្ដង ហើយរថយន្តមួយទឹកនាំចូលស្រុកខ្មែរភាគច្រើននាំពីអាមេរិក។
បើតាមលោកឧត្តមសេនីយ៍បញ្ជាក់ នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក៏ដូចជាព្រះរាជក្រឹត្យនៃមាត្រា ៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ធ្វើការផាកពិន័យទៅលើភ្លើងពេលថ្ងៃនោះទេ។ ទោះបីភ្លើង (Day Light) ដែលជាភ្លើងបំពាក់មានស្រាប់មកពីនាយក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។
លោកបានបន្ថែមទៀតថា ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីអ្នកបើកបរភ្លេចបិទភ្លើងកូត ក៏មន្រ្ដីនគរបាលមិនត្រូវពិន័យដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


