Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌមានជ័យ ចុះពិនិត្យហាងផឹកស៊ីមួយកន្លែង ឃាត់មនុស្ស១៤នាក់ ដែលល្មើសបម្រាម

បានផុស

នៅ

មនុស្ស​ប្រុស​ស្រី​ចំនួន​១៤​នាក់ ត្រូវបាន​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន ក្នុង​រង្វង់​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​ផឹកស៊ី​មួយកន្លែងយីហោ «ផ្ទះឈើ​ម្ហូប​ខ្មែរ​ថៃ» ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេ​តុង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ដោយ​រកឃើញថា ទីតាំង​នេះ​បាន​បង្ក​លក្ខណៈ​អោយមាន​ការជួប​ជុំគ្នា​ផឹកស៊ី ល្មើស​នឹងបម្រាម​ហាមឃាត់​របស់​សាលា​រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរង្វង់​ការចុះ​ឃាត់ខ្លួន​ខាងលើនេះ ធ្វើឡើង​នៅវេលា​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ ដោយមាន​ការដឹក​នាំ​កម្លាំង​ដោយ​លោក​ ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​លោក​អភិបាលរងខណ្ឌ​២​រូប រួមជាមួយ​កម្លាំង​នគរបាល​ជាច្រើន​នាក់​ផងដែរ ។

មន្ត្រី​អាជ្ញាធរអោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ អំពី​ការបើក​អោយ​ដំណើរការ​មានការ​អនុញ្ញា​ត្ត​អោយមាន​ភ្ញៀវ​ចូលទៅ​ផឹកស៊ី​នៅក្នុង​ហាងផឹកស៊ី​ខាងលើ​រួចមក កម្លាំង​អាជ្ញាធរ​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលខណ្ឌ បានធ្វើការ​ចុះទៅពិនិត្យ​ដល់ទី​តាំងឃើញថា ពិតជា​មានការ​ជួបជុំ​គ្នា​ផឹកស៊ី​ដូចដែល​ពលរដ្ឋ​បាន​រាយការណ៍​ប្រាកដ​មែន ។ បន្ទាប់ពី​ពិនិត្យឃើញ​ហើយ​នោះ ក្រុម​សមត្ថកិច្ចបានធ្វើ​ការ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​នៅក្នុង​ទីតាំង​សរុប​ទាំងអស់​១៤​នាក់ ក្នុងនោះ​ស្រី​០៥​នាក់ ។​

នៅក្នុង​ចំណោម​មនុស្ស​ទាំង​១៤​នាក់ មាន​ភ្ញៀវ​៩​នាក់ ដែល​សុទ្ធតែជា​មនុស្ស​ប្រុស ដែលបាន​ចូលទៅ​អង្គុយ​ជួបជុំគ្នា​ផឹកស៊ី ។ ដោយឡែក​មនុស្ស​ស្រី​០៥​នាក់​ផ្សេងទៀត មាន​ម្នាក់​ជា​ម្ចាស់​ទីតាំង និង​០៤​នាក់​ទៀត ជានា​រី​មើល​ការខុសត្រូវ​នៅក្នុង​ទីតាំង​ហាង ។​

ក្រោយ​ការឃាត់ខ្លួន អ្នកពាក់ព័ន្ធ​ទាំង​១៤​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ចុះ​ធ្វើ​សំណាក ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩ ហើយ​ជាល​ទ្ធិ​ផល​ឃើញថា អវិជ្ជមាន​ទាំងអស់ ។ បន្ទាប់ពី​ពិនិត្យ​រួច អ្នក​ទាំង​១៤ ត្រូវបាន​សមត្ថកិច្ច បញ្ចូ​ន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ។ ដោយឡែក​ទីតាំង ត្រូវបាន​អាជ្ញាធរសម្រេច​ធ្វើ​ការបិទជា​បណ្តោះអាសន្ន​សិន មិន​អនុ​ញ្ញា​ត្ត​អោយមាន​ការ​ដំណើរការ​ឡើយ រងចាំ​មានការ​ណែនាំ ឬ​សេចក្តីសម្រេច​សារជាថ្មី នៅពេល​ក្រោយ ៕

អត្ថបទ ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម